ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តម អ៊ុន ចាន់​ដា ផ្ញើ​សារ​អបអរសាទរ និង​គោរព​ជូនពរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវបាន​ព្រះមហាក្សត្រ ប្រទាន​គោរមងារ​ជា «​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​»

ឯកឧត្តម អ៊ុន ចាន់​ដា ផ្ញើ​សារ​អបអរសាទរ និង​គោរព​ជូនពរ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​ត្រូវបាន​ព្រះមហាក្សត្រ ប្រទាន​គោរមងារ​ជា «​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​) ៖​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ចាម សូម​ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ​ជូន​ចំពោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងឱកាស​ដែល​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរម​ងា «​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​»​។​

​ក្នុង​ឱកាស​ដ៏​វិសេស​ថ្លៃថ្លា​នេះ យើងខ្ញុំ​មាន​សេចក្តីរំភើប​រីករាយ​ដ៏​ជ្រាលជ្រៅ សូម​ចូលរួម​អបអរសាទរ​ចំពោះ «​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​» ដែល​បាន​ទទួលព្រះរាជទាន​គោរមងារ​ដ៏​ឧត្តុង្គឧត្តម​អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា «​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​» តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៣​នេះ​។​

​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ស័ក្តិសម​យ៉ាង​ប្រត្យក្ស ដោយ​ទទួលបាន​នូវ​គោរមងារ​ដ៏​វិសេសវិសាល​ខាងលើនេះ ដែល​ជានិច្ចកាល សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ជា​ឥស្សរជន​ជាតិដ៏​គត់មត់ បាន​ចូលរួម​ដឹកនាំ​ប្រជាជាតិ​កម្ពុជា ស្ថិតក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ សង្គមជាតិ​បាន​ទទួល​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។​

​ជាថ្មី​ម្ដងទៀត យើងខ្ញុំ​សូម​ជូនពរ​ជ័យ សិរី​សួស្តី វិបុល​សុខ​គ្រប់ប្រការ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ គ​.​ស​.២០២៣​ខាងមុខនេះ ជូន សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ អាយុ វណ្ណៈ សុខ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.