ភ្ញៀវទេសចរណ៍ខ្មែរស្លាប់៣ របួស១១ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ
ប្រទេសថៃ ÷ខេត្ត ឈុនបុរី
យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៤នាក់ដែរ រួមទាំងតៃកុង បានស្លាប់ភ្លាមៗនៅក្នុងចំណោមអ្នករបួសទាំង១៥នាក់ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តតូចនិងរថយន្តសណ្តោងធុនធ្ងន់ នៅក្នុងខេត្ត ឈុនបុរី ប្រទេសថៃ។យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ ៧ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លើកំណាត់ផ្លូវធំមួយកន្លែង ត្រង់ចំណុងគីឡូម៉ែត្រលេខ ៨២+៥០០ ស្ថិតក្នុងឃុំ ណងឆាងខក ស្រុកមឿង ខេត្តឈុនបុរី ។នៅកន្លែងកើតហេតុគេសង្គេតឃើញរថយន្តសាំយ៉ុង ព៌ណស ពាក់ស្លាកលេខ បាងកក ៣៤-២៤៧៨ ទៅបុកពីក្រោយរថយន្តសណ្តោងកង់១៨ ដឹកកុងតឺន័រ ពាក់ស្លាកលេខ បាងកក ៧៩-១៧៧២ ដោយសភាពក្បាលរថយន្តសាំយ៉ុង រួញកៀបជាប់អ្នកបើកបរ ស្លាប់ក្នុងរថយន្តចំណែកនៅក្នុងរថយន្តមានភ្ញៀវទេសចរណ៍ខ្មែរស្លាប់៣នាក់បន្ថែមទៀត ដែលក្នុងចំណោមភ្ញៀវដែលស្លាប់នោះ មានស្ត្រីម្នាក់មានផ្ទៃពោះជិត៥ខែផង និងរងរបួសធ្ងន់ ស្រាល ១១នាក់ ។ នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏បានបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី និងបានអះអាងថា មូលហេតុគឺបណ្តាលមកពីអ្នកបើកបរ ងងុយដេក ។ ដោយប្រភពពីខាងកម្ពុជាបាននិយាយថា ភ្ញៀវទេសចរណ៍ទាំងអស់នេះ ទើបនឹងឆ្លងចូលទៅថៃតាមច្រកឡែម ក្នុងស្រុកកំរៀងថ្មីៗនេះ ៕អ្នកប្រម៉ាញ់ ជាយដែន(៩៥)

ភ្ញៀវទេសចរណ៍ខ្មែរស្លាប់៣ របួស១១ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


