ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ជួបសំណេះសំណាលជាមួយ​ យោធិនសោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ជួបសំណេះសំណាលជាមួយ​ យោធិនសោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ជួបសំណេះសំណាលជាមួយ​ យោធិនសោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តបន្ទាយមានជ័យ​​៖ នៅរសៀលថ្ងៃសុក្រ​ ទី០៧​ ខែមេសា​ ឆ្នាំ២០២៣​ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយ​ យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងក្រុមគ្រួសារយោធិន ពលី-មរណៈ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់លោកមេបញ្ជាការរង​ និងយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ និងគ្រួសារយោធិន ពលី-មរណៈ សរុបចំនួន៦៧នាក់ (ក្នុងនោះយោធិនពិកា៤នាក់ គ្រួសារពលី-មរណៈ១២នាក់) ដែលប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ( ធំ ) ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល​នោះដែរ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញេីសួរសុខទុក្ខ​ ពីសំណាក់លោក​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ជូនចំពោះយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ​ និងគ្រួសារយោធិន ពលី-មរណៈ ដោយក្តីនឹករលឹកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។

ទន្ទឹមជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ក៏បានរំលឹកពីវរៈភាពដ៏អង់អាចក្លាហាន​របស់យោធិននៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ​ និងគ្រួសារយោធិន ពលី-មរណៈទាំងអស់ ដែលបានលះបង់សាច់ស្រស់​ ឈាមស្រស់​ ដេីម្បីបុព្វហេតុជាតិមាតុភូមិ​ រហូតដល់ប្រទេសជាតិមានសុខសន្តិភាពពេញលេញ​ សម្បូរសប្បាយក្រោមម្លប់នៃសន្តិភាព។ ទាំងអស់នេះ​គឺជាការលះបង់យ៉ាងធំធេង​ មិនអាចកាត់ថ្លៃបានរបស់បងប្អូនយោធិនដែលមានស្នាដៃ​ដេីម្បីជាតិកម្ពុជាយើង។

ជាការតបស្នងសងគុណដ៏ធំធេងនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ជាពិសេសលោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ តែងតែយកចិត្តទុកដាក់ទៅលេីសុខទុកបងប្អូនយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ យោធិនពិការ​ និងគ្រួសារ យោធិន ពលី-មរណៈ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧នេះ​ លោកបានចាត់ឱ្យក្រុមការងារ​ បញ្ជារការដ្ឋានកងរាជអាវុធហត្ថខេត្ត​ នាំយកនូវអំណោយផ្តល់ជូនដល់យោធិន​ សម្រាប់ចូលឆ្នាំថ្មី​ ក្នុងម្នាក់ៗទទួលបាន​ អង្ករ​២៥គីឡូក្រាម​ ទឹកក្រូច២យួរ​, មី២កេស​ ត្រីខ២យួរ​ រួមនឹងថវិកាចំនួន២០ម៉ឺនរៀល៕ ដោយ៖ ម៉ា សុភាព

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.