ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

មន្ទីរ​សារព័ត៌មាន​ខេត្ត​ប៉ៃលិន ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ សម្រាប់​ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅក្នុង​សាលប្រជុំ​មន្ទីរ​ព័ត៌មាន ខេត្ត​ប៉ៃលិន មាន​រៀបចំ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ ដែល​ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី ស្រ៊ី ចាន់​អេង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក ហែម ឬ​ទ្ធី នាយ ក​រដ្ឋបាល​សាលាខេត្ត​ប៉ៃលិន មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត ព្រមទាំង​ភ្នាក់ងារ​សារព័ត៌មាន​កាសែត ទូ​រទ ស្សន៍​ជាច្រើន​នាក់​ផង​ដែរ ។

​បន្ទាប់ពី​លោក កង ធួ​ក អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន​ធ្វើរ​បា​រយ​ការណ៍​សង្ខេប​លទ្ធផល ការងារ​ឆ្នាំ​២០១៧ កន្លងមក លោក​ក៏​ស្នើសុំ​ឱ្យ​ខាង​រដ្ឋបាល​សាលាខេត្ត រៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​មន្ទីរ​ផ្សេងៗ ជុំវិញ​ខេត្ត មុន​នឹង​ហៅ​បុគ្គលិក​ព័ត៌មាន​ទៅ​ថត​ផ្សាយ​កម្មវិធី​របស់​ខ្លួន ត្រូវ​ទាក់ទង​ឆ្លងកាត់​ប្រធាន​មន្ទីរ ឬ​រដ្ឋបាល​មន្ទីរ​ព័ត៌មាន​ជាមុនសិន ព្រោះ​ពេល​ខ្លះ គេ​ហៅ​បុគ្គលិក​ទៅ​ថត ដោយ​អត់ឱ្យ ខាង​ប្រធាន​មន្ទីរ​ដឹង​នោះឡើយ ។ លោក​បន្ត​ទៀត​ថា ចំណែក​ភ្នាក់ងារ​សារព័ត៌មាន​កាសែត និង​ទូរទស្សន៍​ឯកជន​ទាំងអស់ ដែល​ចុះ​យក​ព័ត៌មាន​ប្រចាំ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាប់ពី​មានប័ណ្ឌ​សំគាល់​ចេ ញ​ពី​នាយក​របស់​ខ្លួន​នៅ​ឯ​រាជធានី​ភ្នំពេញ​ហើយ ត្រូវធ្វើប័​ណ្ឌ​អនុញ្ញាតយ​កព័ត៌មាន​ប្រចាំ​ខេត្ត​ប៉ៃ​លិន ពី​មន្ទីរ​ព័ត៌មាន​ថ្មី​មួយទៀត ដើម្បី​ងាយស្រួល​ក្នុង​ការ​យក​ព័ត៌មាន កុំឱ្យ​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ ។

​លោកស្រី ស្រ៊ី ចាន់​អេង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧ កន្លងមក​ទាំង​បុគ្គលិក​មន្ទីរ និង​ភ្នាក់ងារ​សារព័ត៌មាន​ឯក​បាន​សហការ​គ្នា​ធ្វើការ​យក​ព័ត៌មាន​បាន​ល្អ ហើយ​គ្រប់​ទាំង​សំណើរ​របស់​បុគ្គលិក ដែល​ខ្វះខាត​កុំព្យូទ័រ និង​សម្ភារ​មួយចំនួន​សម្រាប់​ធ្វើការ​ចាំបាច់​ខាង​មន្ទីរ​នឹង​រៀបចំ​ដោះស្រាយ​ជូន​ឱ្យ​បាន​ឆាប់រហ័ស ។ លោកស្រី​បន្ត​ទៀត​ថា សុំ​ឱ្យ​បុគ្គលិ ក​មន្ទីរ​ព័ត៌មាន និង​ភ្នាក់ងារ​សារព័ត៌មាន ទាំងអស់ មេត្តា​យោគយល់​អាធ្រា​ស្រ័យ​ដល់​គ្នា ព្រោះ​ការ​ធ្វើ​កិច្ចការ​រួម​គ្នា​ជា​ក្រុម តែងតែ​មាន​ការ​ប៉ះពារ និង​អាក់អន់ស្រពន់ចិត្ត​នឹង​គ្នា ។ តែបើ​យើង​ចេះ​អត់​ទោស និង​ស្រឡាញ់​គ្នា​ទៅវិញទៅមក​នោះ​ដំណើរការ​យក​ព័ត៌មាន​របស់​យើង​ក៏​ទទួលបាន​ជោគ ជ័យ​ផងដែរ ។

​ចំណែក ឯកឧត្តម កើត សុធា អភិបាលខេត្ត​ប៉ៃលិន បានលើកឡើង​កោតសរសើរ​ថា តាម​ការ​ធ្វើរ​បា​រយ​ការណ៍​រួចមក សបញ្ជាក់​ឱ្យឃើញ​ថា មាន​គុណសម្បត្តិ​ច្រើន ដោយសារ​តែ​បុគ្គលិក​ម្នាក់ៗ បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​តួនាទី​របស់​ខ្លួន ។  ឯកឧត្តម​បន្តទៀតថា ព័ត៌មាន ជា​ផ្នែក​មួយ ដែល​មាន​សារសំខាន់​ខ្លាំង ក្នុង​បម្រើ​ដល់​សង្គម ជាពិសេស​អាចរួមចំណែក​ជួយ​អភិវឌ្ឍ​ខេត្ត​ប៉ៃ លិន​ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ ។ លើសពីនេះ រហូតមក​ដល់​ឥឡូវ ភ្នាក់ងារ​សារព័ត៌មាន​ទាំង អស់​ដែល​ធ្វើការ​នៅ​ក្នុង​ខេត្ត មាន​ការយោគយល់​អាធ្យាស្រ័យ​គ្នា​ច្រើន មិន​ដូចជា​កាលពី​មុន ដោយ​មាន​ព័ត៌មាន​ខ្លះ​ចុះផ្សាយ​បំពុល​បរិយាកាស​សង្គម និង​លាប​ពណ៌​គ្នា​គួរ​ឱ្យ​ព្រួយបារម្ភ ។

​ឯកឧត្តម​បញ្ជាក់ថា សារព័ត៌មាន​ជា​សេនាធិការ​របស់​ខេត្ត ដែល​គេ​អាច​ស្គាល់​យើង​ច្រើន គឺ​ដោយសារ​ការចុះ​ផ្សាព្វផ្សាយ​ព័ត៌ មាន​នេះឯង ដូច្នេះ​គួរ​ឱ្យ​យើង​ផលិត​ព័ត៌មាន​កាន់តែ​ច្រើន​ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជា ពលរដ្ឋ​រស់នៅក្នុង​ខេត្ត ។ លើសពីនេះ បុគ្គលិក​មន្ទីរ​ព័ត៌មាន ត្រូវតែ​ធ្វើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ដោយ សុចរិត​មិន​លំអៀង រើសអើង ព្រោះ​យើង​ស៊ីប្រាក់ខែ​រដ្ឋ ត្រូវតែ​បម្រើ​រាស្ត្រ​ឱ្យបាន​ល្អ មិន​ត្រូវ​គិតតែ​ពី ប្រយោជន៍​ផ្ទាល់ខ្លួន​នោះឡើយ​៕​ដោយ​: អ៊ុក​ទូច​

 

r180111e1 r180111e3 r180111e5 r180111e2 r180111e4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.