ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា”

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា”

 

(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដ៉ារា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ញ៉ឹក សុមេធ អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា” ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសិក្សានុសិស្សប្រមាណជាង២០០នាក់ផងដែរ។

ឯកឧត្តម ណុប ដ៉ារា អភិបាលរងខេត្តកណ្ដាលមានប្រសាសន៍ថា សិក្ខាសិលាផ្សព្វផ្សាយស្ដីពី “បច្ចុប្បន្នភាពនៃវិស័យប្រេងកាតនៅកម្ពុជា” នាពេលនេះ គឺពិតជាមានសារៈសំខាន់ ដល់សិក្ខាកាម ដើម្បីស្វែងយល់ឲ្យបានទូលំទូលាយ អំពីសញ្ញាណទូទៅនៃវិស័យប្រេងកាត ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍធនធានប្រេងកាត ព្រមទាំងខ្លឹមសារសំខាន់ៗដទៃទៀត ដែលវាគ្មិននៃក្រសួងរ៉ែ និងថាមពល នឹងធ្វើបទបង្ហាញនៅក្នុងពេលបន្តិចទៀតនេះ។

ឯកឧត្តមអភិបាលរងខេត្តកណ្តាល បានសំណូមពរដល់អង្គសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្ដាប់ និងកត់ត្រា នៅបទបង្ហាញរបស់វាគ្មិន និងគ្រូឧទេស និងចូលរួមពិភាក្សាលើកជាសំណួរ និងការបកស្រាយឲ្យបានផលផុស សំដៅផ្ដល់នូវធាតុចូល និងចំណេះដឹងបន្ថែមទៀតដល់សិក្ខាកាមដើម្បីអង្គសិក្ខាសាលាទទួលបានផ្លែផ្កា។

ឯកឧត្តម ញ៉ឹក សុមេធ អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា៖ ធនធានប្រេងកាតគឺជាធនធានដ៏មានតម្លៃរបស់ជាតិ សម្រាប់ការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផលប្រយោជន៍យូរអង្វែងរបស់ជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ការធ្វើធុរៈកិច្ច ដើម្បីទាញយកមកប្រើប្រាស់នូវបណ្ដាធនធាននេះ គឺជាការវិនិយោគរបស់ជាតិ ដើម្បីទទួលបាននូវផលប្រយោជន៍ ជាវឌ្ឍនភាពរុងរឿងនៃសង្គមជាតិ និងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងអស់។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមទៀតថា៖ ជាទូទៅការធ្វើអាជីវកម្មធនធានប្រេងកាត ត្រូវខិតខំជាអតិបរមា ជាអោយផុតពីផលប៉ះពាល់ផ្សេងៗចំពោះបរិស្ថាន សង្គម និងជាពិសេសចំពោះសហគមន៍មូលដ្ឋាន ដូច្នេះហើយបេសកកម្មច្បងរបស់ក្រសួងរ៉ែ និងថាមពល គឺការប្រកាន់យកនូវទស្សនៈវិស័យដែលជំរុញឲ្យការអភិវឌ្ឍ និងអាជីវកម្មធនធានប្រេងកាត បញ្ជៀសឲ្យបានជាអតិបរមានៅផលប៉ះពាល់វិជ្ជមាន ផ្សេងៗដល់បរិស្ថាននិងសង្គម ព្រមទាំងការពារ និងជំរុញលើកកម្ពស់ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន ដើម្បីប្រែក្លាយការវិនិយោគក្នុងវិស័យនេះ បានប្រកបទិន្នផលសេដ្ឋកិច្ចសង្គមខ្ពស់បំផុត និងមានតម្លាភាព។

សូមជំរាបជូនផងដែរថា គោលនយោបាយ និងសកម្មភាពអាទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជា ក្រសួងរ៉ែ និងថាមពល មានបេសកកម្មក្នុងការអភិវឌ្ឍន៍ វិស័យប្រេងកាតឱ្យអស់លទ្ធភាពតាមរយៈការស្វែងរុករក អភិវឌ្ឍន៍ ផលិតកម្ម ប្រតិកម្ម ដឹកជញ្ជូន សន្និធិ និងការធ្វើពាណិជ្ជកម្ម ប្រេងកាត និងឧស្ម័នដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរនិងផលប្រយោជន៍យុវវែងនៃប្រទេសជាតិ និងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.