ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក កែវ រតនៈ និងលោក ខូយ រីដា ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ទូទាំងខេត្ត ជិត៣ពាន់នាក់ និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

លោក កែវ រតនៈ និងលោក ខូយ រីដា ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ទូទាំងខេត្ត ជិត៣ពាន់នាក់ និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក កែវ រតន: រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ មកពីបណ្តាវិទ្យាល័យនានាទូទាំងខេត្ត ប្រមាណជិត៣ពាន់នាក់ ព្រមទាំងរៀបចំរាត្រីសមោសររាំលេង និងបាញ់កាំជ្រួចកំសាន្តសប្បាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ដែលនឹងខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខ។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងអាជ្ញាធរក្រុងស្រុក ដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍នាឱកាសនោះ លោក ខូយ រីដា និងលោក កែវ រតនៈ បានលើកឡើងស្រដៀងៗគ្នាថា យើងមានឱកាសជួបជុំគ្នានាពេលនេះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ ជាក់ស្តែងថ្ងៃនេះ គឺជាឱកាសដែលយើងបានជួបជុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។ ជាការពិតណាស់ថា នៅចុងឆ្នាំ២០២៣ខាងមុខ កូនក្មួយទាំងអស់ នឹងចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនាមថ្នាក់ដឹកនាំ លោកក៏សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។

លោក ខូយ រីដា និងលោក កែវ រតនៈ បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។ ថ្នាក់ដឹកនាំទាំង២ ក៏បានកោតសរសើរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។

ថ្នាក់ដឹកនាំទាំង២ ក៏បានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ សិក្សាស្រាវជ្រាវបំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសចូលរួមដើម្បីធ្វើការអភិវឌ្ឍទឹកដីកំណើតរបស់យើង។ ជាការលើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្ស ថ្នាក់ដឹកនាំទាំង២ បានប្រកាសរៀបចំដំណើរទស្សនកិច្ច អញ្ជើញកូនក្មួយទៅលេងខេត្តសៀមរាប នាពេលឆាប់ៗខាងមុខ ហើយបន្ទុកទាំងអស់នោះ ក្រុមការងារជាអ្នកទទួលរ៉ាប់រង។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា និងលោក កែវ រតនៈ  ក៏បានរៀបចំរាត្រីសមោសររាំលេង និងបាញ់កាំជ្រួចកំសាន្តសប្បាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.