ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ក្រុងបាវិតអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស២០២៣! 

ក្រុងបាវិតអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស២០២៣! 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ក្រុងបាវិតអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស២០២៣! 

ខេត្តស្វាយរៀង៖ លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុមបាវិតនិងលោកលឹម សៀងហេងអភិបាលក្រុងបាវិត រួមនិងកងកម្លាំងទាំងបី មន្ត្រីរាជការក្រុងនៅរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២៣បាន បានរៀប ចំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាពជាមួយស្រុកជាប់ព្រំ ដែន រវាងក្រុងបាវិត និងស្រុកបេនកូវ និងទីរួមខេត្តត្រាំងបាង និងចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស២០២៣ នាឱកាសនេះ។

ពិធីអបអរសាទរចូលឆ្នាំថ្មីនេះដែរក៏មានការចូលរួមជូនពរពីភាគីវៀតណាមលោក វ៉ វ៉ន់យុង លេខាបក្សថ្មីមុខេត្តត្រាងបាង,លោក ហូ វ៉ន់ហុង អនុអចិន្ត្រៃយ៍គណបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីរួមខេត្តត្រាងបាង,លោក គ្រឹង ទឿងង៉ុក ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តត្រាងបាងនិងគណៈប្រតិភូជាច្រើនរូបទៀតផងដែរ។

លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងថា ជំនួសមុខឲ្យក្រុមប្រឹក្សាក្រុង និងអាជ្ញាធរក្រុងបាវិត និងក្នុងនាមលោកផ្ទាល់ សូមសំដែងនូវការ ស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវត្តមាន គណៈប្រតិភូស្រុកបេនកូវ និងទីរួម ខេត្តត្រាងបាង ដែលបានចំណាយពេលវេលាដ៏មានតម្លៃមមាញឹកផ្ដល់កិត្តិយសអញ្ជើញចូលរួម និងបាន ញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូល កាន់តែមានភាពអធឹកអធម និងបានបង្ហាញឱ្យឃើញពីភាពរឹងមាំ ការរីកចម្រើនទៅមុខជាលំដាប់ និងឥតឈប់ឈរនូវចំណងសាមគ្គីភាព មិត្តភាព ពោពេញដោយស្នាមញញឹម ក្តីសង្ឃឹមនិងកិច្ចសហប្រតិបត្តិការល្អ រវាងក្រុងបាវិត ជាមួយស្រុកបេនកូវ និងទីរួមខេត្តតាងបាងយើង។

លោកបានបន្ថែមថា ក្រុងបាវិត ជាក្រុងមួយក្នុងចំណោម ក្រុង ស្រុកទាំង៨ របស់ខេត្តស្វាយរៀង មានទីតាំងស្ថិតនៅខាង កើតទីរួមខេត្តស្វាយរៀង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ មានផ្ទៃដីរួមចំនួន២០៦.៦៩ គីឡូម៉ែត ក្រឡា មាន០៥សង្កាត់ ចែកចេញជា៣៥ភូមិ មានប្រជាពលរដ្ឋរួមចំនួន១២,៥៩៣ គ្រួសារ មនុស្សរួមចំនួន ៥៥,៦៧២ នាក់ ស្រី២៩,៨៦៥ នាក់ អាយុ១៨ឆ្នាំឡើងចំនួន៣៧,៥៥៤នាក់។

លោកបានបន្តថា ចំពោះការងារសន្តិសុខមានលក្ខណៈល្អប្រសើរ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានយកចិត្តទុកដាក់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម និងបានយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព នៅក្នុងមូលដ្ឋានក្រុងបាវិត ដើម្បីទប់ស្កាត់បង្ការបង្ក្រាបនូវ បទល្មើសនានាដូចជា បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ចោលួច ឆក់ ប្លន់ និង ក្មេងទំនើង និងការរិតបន្តឹងនូវការអនុវត្តច្បាប់ចរាចរផ្លូវគោក។

លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសុខ សន្តិភាព និងមានការរីកចម្រើនឡើងគួរជាទីមោទនះ ដែលធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋមានភាព ធូរធារល្អប្រសើរជាងមុន។
លោកអភិបាលក្រុងបាវិតមានសង្ឃឹមយ៉ាងមុខមាំថា ចំណងសាមគ្គី មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយឡែកក្រុងបាវិត ស្រុកឃេនកូវ និងទីរួមខេត្តគ្រោងបាង ក៏ទទួលបានលទ្ធផលវិជ្ជមានប្រកបដោយផ្លែផ្កាផងដែរ ដែលជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការ ពង្រឹងចំណងសាមគ្គីភាព ឲ្យកាន់តែរឹងមាំទ្វេឡើងឆ្ពោះទៅការសម្រេចរួមគ្នានូវការកសាងតំបន់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហការប្រតិបត្តិការ និងការអភិវឌ្ឍ៕

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.