ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​ប្រារព្ធ​សន្និបាត​បូក​សរុប​លទ្ធ​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣

មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​បាន​ប្រារព្ធ​សន្និបាត​បូក​សរុប​លទ្ធ​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​ឆ្នាំ​២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​៧​ខែ​មេសា​ឆ្នាំ​២០២៣​ដោយ​មាន​ការអញ្ជើញ​
​ចូលរួម​ពី​លោក ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង​តំណាង​លោក ម៉ែន វិបុល​អភិបាល​ខេត្ត​ក្នុងឱកាស​នេះ​លោក​វេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធាន​មន្ទីរ​សុខាភិបាល​បាន​រាយការណ៍​ថា​វិស័យ​សុខាភិបាល​ខេត្ត​ស្វាយរៀង​មាន​ស្រុក​ប្រតិបត្តិ​ចំនួន​បួន មន្ទីរពេទ្យ​ខេត្ត​មួយ មន្ទីរពេទ្យបង្អែក​ប្រាំ មណ្ឌល​សុខភាព ៤៨ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​ពីរ​។​

​លោក​បាន​បន្តថា ក្នុង​ឆ្នាំ​២០២២​កន្លង​ទៅ​ចំនួន​អ្នកជំងឺ​សម្រាក​ពេទ្យ​សរុប ២៦,៩៣៧ ករណី​។ ន​អត្រា​ប្រើប្រាស់​គ្រែ​ទូទាំង​ខេត្ត ៧២,១៥​ភាគរយ ពិគ្រោះ​ជំងឺ​ក្រៅ​សរុប ៣០៦,៣៧២ ករណី ក្នុងនោះ​មាន​ករណី​ថ្មី ២៦៤,៣៧២ ករណី​។​បើ​គិត​ជា​ចំនួន​ដង​នៃ​ការ​ទៅ​មក​ពិគ្រោះ​ក្នុង​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ស្មើនឹង ០,៣៦ ដង​។ សេវា​សុខាភិបាល​ឯកជន​មាន​មន្ទីរ​សម្រាក​ព្យាបាល​ចំនួន ១៧ កន្លែង​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ ១១៨ កន្លែង​បន្ទប់​ពិគ្រោះ​មាត់​ធ្មេញ ១៤ កន្លែង​បន្ទប់​ថែទាំ ៣៥៦ កន្លែង​បន្ទប់​ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ ១១១ កន្លែង​ឱសថស្ថាន​.​ឱសថស្ថាន​រង ៥៤ កន្លែង​។​

​ក្នុង​ឆ្នាំ​២០២២​នេះ​ដែរ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ទទួលបាន​អគារ​សម្ភារៈ​បរិក្ខា​ពេទ្យ​រថយន្ត​គិលានសង្គ្រោះ​ពី​រាជរដ្ឋាភិបាល​អង្គការ​ដៃគូ​សប្បុរសជន​ផ្ដល់ជូន​នៅតាម​មណ្ឌល​សុខភាព​មន្ទីរពេទ្យបង្អែក​និង​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ជាច្រើន​កន្លែង​។​

​ក្នុង​ឱកាស​នេះ​លោក ម៉ែន អេង បញ្ជាក់​ថា​សន្និបាត​សុខាភិបាល​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​នៃ​ការជួបជុំ​គ្នា​ប្រចាំ​ឆ្នាំ​ដែល​ផ្ដល់ឱកាស​ឲ្យ​ថ្នាក់ដឹកនាំ​បុគ្គលិក​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់​មន្ទី​រពាក់ព័​ន្ធ​ដៃគូរ​អភិវឌ្ឍ ន៍​សមាគមវិជ្ជាជីវៈ​រួមគ្នា​ពិនិត្យ​វាយតម្លៃ​សមិទ្ធផល​និង​វឌ្ឍនភាព​វិស័យ​សុខាភិបាល​ក្នុង​ឆ្នាំ ២០២២​។ ក្នុងនោះដែរ អង្គសន្និបាត​ក៏​ត្រូវ​រួមគ្នា​ពិនិត្យ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​និង​កាលានុវត្តភាព​ដែល​មើលឃើញ​ដើម្បី​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ទស្សនៈ​តែមួយ​។​គឺ​ការ​លើ​កម្ពស់​សុខភាព​។​និង​សុខមាលភាព​ប្រជាពលរដ្ឋ​ឱ្យ​ចាន់​តែ​ប្រសើរឡើង​ថែមទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.