ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី​ភាព ក្នុង​ពិធី​សម្ពោធ​អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​!

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​គណៈអធិបតី​ភាព ក្នុង​ពិធី​សម្ពោធ​អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០២៣ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​ទីបញ្ជាការ អគារ​ស្នាក់នៅ និង​សមិទ្ធផល​នានា ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន យោធភូមិ​ភាគ​៥ កងទ័ពជើងគោក ។​

​ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​គណៈប្រតិភូ​អម​គណៈអធិបតី មេបញ្ជាការ មេបញ្ជាការរង​យោធភូមិ​ភាគ​៥ ,​មេបញ្ជាការ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ,​អ្នកតំណាងរាស្ត្រ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ,​អភិបាលរង​ខេត្ត​, សមាជិក​ក្រុមប្រឹក្សា​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​អាវុធហត្ថ​ខេត្ត មន្ទីរ​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​នាយទាហាន ពលទាហាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ត្រី កែម អនុ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន អាន​របាយការណ៍​ពាក់ព័ន្ធ​ការរីកចំរើន​របស់​អង្គភាព​រួចមក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ចំពោះ​ការទទួល​បាន​នូវ​សមិទ្ធផល​ជាច្រើន របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​អង្គភាព​សម្ព័ន្ធមេត្រីភាព ក៏ដូចជា​ការចូលរួម​ចំណែក​ជា​បដិភាគ​ផ្ទាល់ របស់​យោធិន​ក្នុង​អង្គភាព ដោយ​សមិទ្ធផល​ថ្មី​ទាំងនេះ នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ដោយ​ជួយ​សម្រួល​ការងារ​ប្រចាំថ្ងៃ​របស់​អង្គភាព​បាន​មួយកម្រិត​ធំ និង​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​សូម​គោរព​ថ្លែងអំណរគុណ និង​កតញ្ញូតា​ចំពោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដោយ​ជានិច្ច​ជា​កាល សម្តេច តែង​បាន​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​របស់​យោធិន និង​គ្រួសារ​យោធិន​នៅ​គ្រប់​បណ្តា​កង​ឯកភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ហើយ​តែង​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់បែបយ៉ាង​ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារ ដើម្បី​ជួយ​សម្រួល​ដល់​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​, ការហ្វឹកហ្វឺន​រៀនសូត្រ​, ការបំពាក់​សម្ភារ​បរិក្ខារ​ផ្សេងៗ​, ការលើក​ស្ទួយ​ជីវភាព​សុខមាលភាព​កងទ័ព និង​គ្រួសារ​កងទ័ព​តាមរយៈ​ការកសាង​ជំរុំ​ជម្រក​ស្នាក់នៅ និង​ការដោះស្រាយ​ប្រាក់​ហូប​ប្រចាំថ្ងៃ ជាដើម រហូត​យោធិន​យើង​ប្រសិទ្ធ​នាម​ថា​ជា “​អគ្គ​ភស្តុភារ​ជាន់ខ្ពស់​” ដែល​តែងតែ​យកចិត្តទុកដាក់​គិត​សព្វ​គិត​គ្រប់ ដោយសារ​ខ្លួន​សម្តេច​ផ្ទាល់ ក៏​ជា​ធ្លាប់​យោធិន ដែល​បាន​ឆ្លងកាត់​ការលំបាក​សព្វបែបយ៉ាង​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​យោធិន​តំបន់​ប្រតិបត្តិការ​សឹក​រង​ប៉ៃលិន​ទាំងអស់ ដែល​បាន​ខិតខំ​ពុះពារ​បំពេញភារកិច្ច រហូត​សម្រេច​បាន​នូវ​ស្នាដៃ និង​គុណបំណាច់​ជាច្រើន​ទាំង​លើ​ការបំពេញ​ភារកិច្ច​ស្នូល​, ការកសាង​អង្គភាព​, ការងារ​ហ្វឹកហ្វឺន និង​អប់រំ​ចិត្តសាស្ត្រ​, ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​សំដៅ​ធានា​លើកកម្ពស់​ជីវភាព​យោធិន គ្រួសារ​យោធិន ព្រមទាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​មួយ​ភាគី​មិត្ត​។ ជាពិសេស ក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូវី​ដ​-១៩ អង្គភាព​ក៏បាន​ខិតខំ​យកចិត្តទុកដាក់​ការពារ​សុខភាព​របស់​យោធិន និង​គ្រួសារ​យោធិន តាមរយៈ​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ “៣​កុំ ៣​ការពារ​” រួមជាមួយ​នឹង​វិធានការ​សុខាភិបាល និង​គោលការណ៍​ណែនាំ​ផ្សេងៗ ហើយក៏​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ទាំងដូស​មូលដ្ឋាន និង​ដូ​សជ​ម្រុញ​បាន ១០០%​។ មួយវិញទៀត អង្គភាព ក៏​បាន​សកម្ម ចូលរួម​សហការ​បំពេញ​ភារកិច្ច​ផ្សេងៗ​ទៀត ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​ផងដែរ​៕(​អត្ថបទ សេន ត​)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.