ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន ក្នុងក្រុងពោធិ៍សាត់១២១១នាក់

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន និងអតីតយុទ្ធជន ក្នុងក្រុងពោធិ៍សាត់១២១១នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ, លោក ខូយ រីដា អភិបាលខេត្ត និងមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្ត នាថ្ងៃទី០៤ ខែមេសាឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារនិវត្តន៍ជន និងអតីតយុទ្ធជន ក្នុងក្រុងពោធិ៍សាត់ ចំនួន១២១១នាក់នៅសាលប្រជុំខេត្ត ក្នុងគោលបំណង​ជម្រាបជូនអំពីសមិទ្ធិផលរបស់ខេត្ត និងសម្តែងនូវក្តីនឹករលឹក ដឹងគុណចំពោះ បងៗអ៊ុំៗ ដែលជាតួអង្គយ៉ាងសំខាន់ ក្នុងការខិតខំត្រួសត្រាយផ្លូវ រហូតទទួលបានសុខសន្តិភាព ស្ថេរភាព ​និងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ។

លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានជម្រាបជូនថា គិតត្រឹមឆ្នាំ២០២៣ នៅទូទាំងក្រុងពោធិ៍សាត់ មុខសញ្ញានិវត្តជន និងអតីតយុទ្ធជន មានចំនួន១២១១នាក់ ក្នុងនោះស្រី១៧២នាក់។ ជាទូទៅរៀបច្បងជានិវត្តន៍ជន និងអតីយុទ្ធជន គឺជាព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏សំខាន់ ដែលបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងរួមចំណែកកសាងការពារមាតុភូមិហើយបាននឹងកំពុងរស់នៅមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូចរស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់គួបផ្សំ និងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀរវត្តន៍ តាមរយៈបច្ចេកវិទ្យាATM ដើម្បីដោះស្រាយ ជីវភាព​ប្រចាំថ្ងៃ​។

សំណេះសំណាលនាឱកាសនោះ លោក ខូយ រីដា បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូនរៀមច្បងជានិវត្តន៍ជន និងអតីតយុទ្ធជន ចំនួន១២១១នាក់ ទូទាំងក្រុងពោធិ៍សាត់ ដែលកម្មវិធីនេះតែងតែធ្វើជាបន្តបន្ទាប់ នៅតាមបណ្តាស្រុក ក្នុងគោលបំណងបានជួបប្រាស្រ័យទំនាក់ទំនង ពិភាក្សាសួរសុខទុក្ខ​ និងសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យរិតចំណងសាមគ្គីភាព និងមិត្តភាពជាគ្រួសារតែមួយ និងក្រោលដំបូលសុខសន្តិភាពតែមួយ។ លោកអ៊ុំប្រុស អ៊ុំស្រី បងប្រុស បងស្រី អតីតជាមន្ត្រីរាជការ និងអតីយុទ្ធជន ដែលអ្នកទាំងនោះ គឺជារៀបច្បង​ ជាតួអង្គយ៉ាងសំខាន់បំផុត ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពេលនេះពួកគាត់ទាំងអស់បានចប់ភារកិច្ច ក្នុងការបម្រើជាតិ និងប្រជាជន តែទោះជាយ៉ាង​នេះក៏ដោយ សូមកុំឲ្យអស់សង្ឃឹមក្នុងជីវិត ព្រោះសង្គមជាតិត្រូវការពួកគាត់ជួយបំពេញការតព្វកិច្ច និងជួយជ្រោមជ្រែងការងារដល់យុវជន​ជំនាន់​ក្រោយៗ បើគ្មានរៀមច្បងទេនោះ ក៏គ្មានថ្ងៃនេះដែរ។

លោកបានថ្លែងទៀតថា ចាប់តាំងបានមកគ្រប់គ្រងរដ្ឋបាលខេត្តជាង៤ខែ ទាំងរូបលោក និងក្រុមការងារ​តែងតែមមាញឹកក្នុងការចុះជួប​សំណេះសំណាល ជាមួយបងប្អូនគ្រួសារនិវត្តន៍ជន និងអតីតយុទ្ធជន​គ្រប់ទីកន្លែង ក្នុងន័យបានប្រាស្រ័យទាក់ទង សំណេះសំណាល និងរំលឹកដឹងគុណអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលពួកគាត់បានខិតខំតស៊ូ ពុះពារ អត់ ធ្មត់គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងការការពារ និងអភិវឌ្ឍន៏​ប្រទេស​ជាតិ ពិសេសបានកសាងកេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយរៀនសូត្រ និងយកទៅអនុវត្តតាម។

លោកបានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះ ឲ្យបានគង់វង់យូរអង្វែងដល់កូនចៅជំនាន់ក្រោយៗទៀត។ តាមរយៈនេះលោក សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រមទាំងបានចែកជូនវត្ថុកំដរដៃ ដល់អតីត​មន្រ្តី​រាជការស៊ីវិល និងអតីតយុទ្ធជន ទាំង១២១១នាក់ ក្នុងម្នាក់ៗទទួលបានសារុង១, ទឹកក្រូច២ដបធំ និងថវិកា៥ម៉ឺនរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.