ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តជន មុនចូលឆ្នាំប្រពៃណីជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងនិវត្តជន មុនចូលឆ្នាំប្រពៃណីជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សារខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក និងមន្រ្តីរាជការដែលចូលនិវត្តន៍ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

ក្នុងពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត ព្រមទាំងនិវត្តន៌ជនចូលរួមជាង១២០០នាក់ នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកបានបំពេញតួនាទី ភារកិច្ចបានល្អរយៈ ពេលពេញ១ឆ្នាំកន្លងមក។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងនិវត្តន៍ជន។ លោកថា​ «ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យ កំណើនសេដ្ឋ កិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ»។

លោកអភិបាលខេត្ត បានបន្តថា មន្ត្រីនិវត្តជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះជាការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើន មកដល់បច្ចុប្បន្ន ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ពូ មីងជានិវត្តន៍ជនរបស់យើង។

ការជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងស្មារតីផ្សាភ្ជាប់នូវមនោសញ្ចេតនា កតញ្ញូតាធម៌ រវាងមន្រ្តីកំពុងកាន់មុខដំណែង និងមន្រ្តីចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.