ខេត្តសៀមរាប ៖ សមត្ថកិច្ចជំនាញពាក់ពន្ធ័និងបទល្មើសនៅក្នុង បឹងទន្លេសាប ក្នុង ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប កំពុងតែបណ្តែតបណ្តោយអោយកើតមានបទល្មើសនេសាទខុសច្បាប់ជាច្រើនកន្លែង ដោយប្រើប្រាស់ ឩបកណ៍ ខុសច្បាប់ជាច្រើន ជំនាញពាក់ពន្ធ័នៅទីនោះ មិនធ្វើការបង្ក្រាប់ ដោយ សង្ស័យ ថាអាចទទួលលាភសក្តារៈជាថ្ន ូរដោយដោះដូរមិនធ្វើការបង្ក្រាប់ ! ដែលជាអំពើពុករលួយ រវៀង ក្រុមបទល្មើស នឹងសមត្ថកិច្ចជំនាញនៅទីនោះតែម្តង មានសេចក្តីរាយការណ៍ មកថា បទលើ្មសដែលកើតឡើងមានគ្រប់ប្រភេទ ដូចជា អូស យ៉ាំង កៅ ! អូសចេញពីចំនុច ពេជ្រ ក្រី ដល់ជ្រោយ ស ! នឹងដាក់បរ រាប់រយម៉ែត្រ ! នៅក្ន ុងតំបន់ មាត់ខ្លា កោះក្របី ឃុំ អន្ល ុង សំណរ ស្រុកជីក្រែង និងឡូ លេខ 6 នឹង 7 ក្រុមល្មើសច្បាប់ទាំងនោះ ត្រូវបានគេ ស្គាល់ ឈ្មោះ ស៊ូ ឈ្មោះ ហេង និងឈ្មោះ ហុង ក្បាលដែក ជាជនជាតិវៀតណាម !
ប្រភពបានបន្តទៀតថា សកម្មភាព អូសនឹងដាក់បទល្មើសខាងលើនេះគឺធ្វើ ឡើងទាំងថ្ងៃតែម្តងដែលមិនអាចលាក់ពីភ្នែក សមត្ថកិច្ជជំនាញនៅទីនោះបានឡើយ ! តែទោះជាសកម្មភាពយ៉ាងណាក៍ដោយ គេមិនបានឃើញសមត្ថកិច្ចជំនាញ ចាប់ក្រុមទាំងនោះម្តងណាឡើយ ។
ទាក់ទង់នឹងបទល្មើសកើតឡើងនៅចំណុចខាងលើនេះផងដែរ អង្គភាពយើងបានធ្វើការទំនាក់ទំនង់ លោក វ័ន្ត ជំនាញជល់ផល នៅទីនោះផងដែរ តាមរយៈលេខទូរស័ព្ទ ០១២ ៧១៣ ៦៩៦ នៅវេលាម៉ោង ០៣ / ០០នាទីនៅរសៀលថ្ងៃ អង្គារទី ២៦ ខែ ធ្នូ ឆ្នាំ២០១៧ នេះដើម្បី សុំការបំភ្លឺជុំវិញ ករណីបទល្មើសដែលកើតឡើង នៅតំបន់ខាងលើនេះផងដែរ ! តែទូរស័ព្ទ មិនអាចទាក់ទង់បានទេ។
ប្រជាពលរដ្ឋរស់នៅទីនោះ ដែលនេសាទជាលក្ខៈ គ្រួសារ បន្តិចបន្តូចសុំណូមពរដល់ ជំនាញសមត្ថកិច្ច ថ្នាក់លើ ពិនិត្យមើល ចំណុចខាងលើនេះផង ព្រោះថា ជារៀងរាល់ឆ្នាំ បទល្មើសនេសាទតែងតែកើតឡើង ដោយមិនបានធ្វើការបង្ក្រាប់ ព្រោះថា ក្រុមបទលើសទាំងនោះ បានឃុបឃិតត្រូវរ៉ូវគ្នាជាមួយជំនាញប្រចាំនៅទីនោះ នឹងផ្តល់ លាភសក្ការៈ ដាក់ហោប៉ៅ ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ! ដូច្នេះហើយបទល្មើសតែងតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ ៕




