ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

សន្តិបណ្ឌិត សុខ ផល បើកកិច្ចប្រជុំដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅខេត្តបាត់ដំបង

សន្តិបណ្ឌិត សុខ ផល បើកកិច្ចប្រជុំដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សន្តិបណ្ឌិត សុខ ផល បើកកិច្ចប្រជុំដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគោលដៅ ប្រចាំខេត្តបាត់ដំបង តំណាងអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចបជុំបូកសរុបការងារភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ ដើម្បីពង្រឹង និងផ្សព្វផ្សាយពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង, លោក សុខ លូ អភិបាលខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ កងកម្លាំង មេបញ្ជាការ មេបញ្ជារងអាវុធហត្ថ ស្នងការ ស្នងការរង នគរបាលខេត្ត អធិការក្រុង ស្រុក នាយនគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំទាំងអស់ ក្នុងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍ស្តីពីលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងទិសដៅអនុវត្តបន្ត របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងកន្លងមក។ ក្នុងនោះមានលក្ខណសម្បត្តិថ្មី របស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព (ផ្អែកតាមគោលនយោបាយលេខ០១ គ.ន.ប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១)។

១៖ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ
៣៖ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មាន អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង
៥៖ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព ប្រសិទ្ធភាព
៦៖ មានអនាម័យ មានសោភ័ណភាព និងបរិស្ថានល្អ
៧៖ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។

លោកសន្តិបណ្ឌិត សុខ ផល បានថ្លែង គោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព អនុវត្តទៅបានល្អប្រសើរអាស្រ័យលើមានកិច្ចសហការរាងថ្នាក់ដឹកនាំគ្រប់ជាថ្នាក់ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ុស្តិ៍ ឃុំ សង្កាត់ និងមានចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ដោយបានអនុវត្តក្នុងចំណុចនីមួយៗ ឱ្យបានគ្រប់ជ្រោយផង។

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ និងឧទាហរណ៍នៅក្នុងចំណុចទី២, គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ ដែលជាចំណុចសំខាន់ជាងគេ បើគ្រប់គ្រងមិនបានទេ គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរខ្លាំងអាចធ្វើឱ្យកើតមានបទល្មើសជាច្រើនទៀត ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទៀតផង ដោយសារតែប្រព្រឹត្តល្បែងស៊ីសងនេះចាញ់អស់ទ្រព្យពីខ្លួន។

លោកបានបន្តថា បនល្បែងស៊ីសងនៅកម្ពុជាបច្ចុប្បន្ន មានពីរប្រភេទគឺ បនល្បែងស្របច្បាប់ (កាស៊ីណូ) គឺក្រោមការគ្រប់គ្រងផ្ទាល់ និងចេញអាជ្ញាប័ណ្ណដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, បនល្បែងមួយប្រភេទទៀត គឺគ្មានច្បាប់អនុញ្ញាតិទេ គឺលេងដោយខុសច្បាប់ មានការលេងផ្ទាល់ លេងតាមអនឡាញជាដើមដែលបង្កើត និងនាំចូលពីបរទេស និងបង្កើតនៅក្នុងស្រុកនាំចេញទៅបរទេសវិញផងដែរ។

លោកសន្តិបណ្ឌិត សុខ ផល បានបញ្ជាក់ថា នាពេលអនាគតនេះ រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅបន្តពង្រឹង និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពឱ្យបានល្អប្រសើរជាងនេះ ដើម្បីបំបាត់ឱ្យបានរាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសអនុវត្តគោលនយោបាយទាំង ៧ចំណុចខាងលើបានល្អគឺភូមិ ឃុំ និងមានសុវត្តិភាពល្អប្រសើរ ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរជាមុន ព្រោះនៅមូលដ្ឋានគ្មានលេងល្បែងស៊ីសង ខំធ្វើការងារមានប្រាក់ចំណូលច្រើន មានជីវភាពធូធារ បានជួយដល់ក្រុមគ្រួសារខ្លួនឯងក៏ដូចបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.