ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

សមត្ថកិច្ច​នៅ​រតនគិរី​សម្ងំ​កើប​លុយ​ពី​ជំនួញ​ឈើប្រណិត​ឆ្ពោះ​ទៅ​វៀតណាម​

សមត្ថកិច្ច​នៅ​រតនគិរី​សម្ងំ​កើប​លុយ​ពី​ជំនួញ​ឈើប្រណិត​ឆ្ពោះ​ទៅ​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី ៖ ឈើប្រណិត​ប្រៀបដូចជា​អាជីវកម្ម​មួយ​កំពុង​ត្រូវប៉ាន់​ខ្លាំងណាស់​សំរាប់​សមត្ថកិច្ច​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ចាប់ពី​មូលដ្ឋាន​រហូតដល់​ថ្នាក់​ក្រសួង​រក​ផលប្រយោជន៍​។ គេ​សង្កេត​ឃើញ​រថយន្ត​ប្រមាណ​២០​ទៅ​៣០​គ្រឿង​ដូចជា​ម៉ាក​ឡង់​គ្រីស័រ លុច្ស​ស៊ីស បា​ឡែន មួយ​បាំង​កន្លះ និង​រថយន្ត​សាំ​យ៉ុង ជាដើម​ផ្ទុក​ឈើប្រណិត​ឆ្ពោះទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដោយ​រលូន​។​

​ជាក់ស្តែង​រថយន្ត​សាំ​យ៉ុង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2D-1067 ផ្ទុក​ឈើប្រណិត​ពេញ​ដែល​គេ​ដឹងថា​ជា​កម្មសិទ្ធិ​របស់​យាយ​ម៉ាន មាន​លំនៅដ្ឋាន​និង​កន្លែង​ស្តុក​ឈើ​ស្ថិតក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង មាន​សេរីភាព​ដល់​ប្រទេស​វៀតណាម​ដោយ​រលូន​។​

​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​តូចតាច​ប្រចាំការ​ផ្លូវជាតិ​លេខ​៧៨​ដែល​មិន​បាន​ទទួល​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​(​សូម​មិន​បញ្ចេញ​ឈ្មោះ​) ប្រាប់ឲ្យដឹង​ថា​ការដឹកជញ្ជូន​ឈើរ​ង្គើ​ផ្លូវជាតិលេខ​៧៨​បាន​ដោយ​រលូន​បែប​នេះ​ដោយសារ​ក្រុម​ឈ្មួញ​ប្រើ​អំណាច​ទឹក​លុយ​ទាក់ទាញ​ទឹកចិត្ត​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រមាន​៧០​ស្ថាប័ន​ចាប់ពី​ទី​រួម​ក្រុង​បាន​លុង​រហូត​ដល់​ព្រំដែន​វៀតណាម​ឡើង​ងងឹតមុខ​ឈឹង​ភ្លេច​អនុវត្ត​ការងារ​និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។ ប្រភព​ប្រាប់​បន្ត​ទៀត​ថា​ទីផ្សារ​ឈើ​កំពុង​ត្រូវប៉ាន់​នៅ​ប្រទេស​វៀតណាម​គឺ​ឈើ​ធ្នង់ ហើយ​ប្រភព​ឈើ​ត្រូវបាន​ក្រុម​ឈ្មួញ​ទៅ​ប្រមូល​ទិញ​ពី​ស្រុក​កូន​មុំ ស្រុក​លំផាត់ ស្រុក​វ៉ើន​សៃ ស្រុក​អូរ​ជុំ និង​ស្រុក​តា​វែង​ជាដើម​។ ដោយ​ក្រុម​ឈ្មួញ​ដឹក​មក​ស្តុក​នៅ​ក្រុង​បាន​លុង ខ្លះ​ដឹក​ទៅ​ស្តុក​ទុក​នៅ​ស្រុក​អូរយ៉ាដាវ និង​ក្រុម​ឈ្មួញ​ខ្លះ​ទៀត​ដឹក​បង្ហួស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តែម្តង តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។ គេ​កំពុងតែ​ឆ្ងល់​ថា​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ប្រចាំការ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ទទួល​សំណូក និង​មាន​ភាគហ៊ុន​ប៉ុន្មាន​ជាមួយ​ដង្ខៅ​វ​ឈើ​បាន​ជា​បញ្ជា​កូនចៅ​អោយ​ចាំ​បើក​បា​រ៉ាស់​ពេល​ដែល​រថយន្ត​ដឹក​បទល្មើស​ទៅ​ដល់​។ ទាក់ទិន​ទៅ​និង​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​សម្ងំ​កើប​លុយ​ពី​ជំនួញ​ឈើប្រណិត​ខុសច្បាប់​ឆ្ពោះទៅ​វៀតណាម​ដោយ​គ្មាន​ការទប់ស្កាត់​នេះ​ដែរ​មជ្ឈមណ្ឌល​ពត៌មាន​ដើមអម្ពិល​មិនអាច​សុំ​ការបំភ្លឺ​ពី​ក្រុម​សមត្ថកិច្ច​ទាំងនោះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៥ ៕
​សន ចាន​ឌី​

 

20150312_094217(0) 20150509ch1 (1) 20150509ch1 (2)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.