ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

លោក ឧត្តមសេនីយ៍ត្រី វង្ស វិត បានបើកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ១៨៣,១២៧,៥០០រៀល ប្រគល់ជូនមន្ត្រីនគរបាលចូលនិវត្តន៍និងគ្រួសារមរណៈ

លោក ឧត្តមសេនីយ៍ត្រី វង្ស វិត បានបើកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ១៨៣,១២៧,៥០០រៀល ប្រគល់ជូនមន្ត្រីនគរបាលចូលនិវត្តន៍និងគ្រួសារមរណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឧត្តមសេនីយ៍ត្រី វង្ស វិត បានបើកថវិកា សមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ១៨៣,១២៧,៥០០រៀល ប្រគល់ជូនមន្ត្រីនគរបាលចូលនិវត្តន៍និងគ្រួសារមរណៈ

ខេត្ដបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស ជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក លោក វរសេនីយ៍ឯក លឹម សុផល នាយការិយាល័យ ភស្ភភារ ហិរញ្ញវត្ថុ បានប្រគល់ថវិកា ស.ម.ន ចំនួន ១៨៣,១២៧,៥០០រៀល (មួយរយប៉ែតសិបបីលាន មួយរយម្ភៃប្រាំពីរពាន់ប្រាំរយរៀលគត់) ជូនដល់មន្ត្រីនគរបាលចូលនិវត្ត ចំនួន ០៧នាក់ ជាថវិកាចំនួន ៦៤,១៤០,០០០រៀល (ហុកសិបបួនលាន មួយរយសែសិបពាន់រៀលគត់) និងតំណាងគ្រួសារមន្រ្តីនគរបាលមរណៈចំនួន ០៦នាក់ ចែកជា២៖
-ថវិកាបូជាសព ចំនួន ៤៣,៨៣៧,៥០០រៀល (សែសិបបីលាន ប្រាំបីរយសាមសិបប្រាំពីពាន់ ប្រាំរយរៀលគត់ )
-ថវិកាមួយលើកដំបូង ចំនួន ៧៩,១៥០,០០០រៀល (ជិតសិបប្រាំបួនលាន មួយរយហាសិបពាន់រៀលគត់) ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ជួសមុខឲ្យលោកឧត្តមសេនីយ៍ទោស្នងការ បានសាកសួរសុខទុក្ខបងៗនិវត្តជន និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ភរិយា-ប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនោះផងដែរ។

តំណាងក្រុមគ្រួសារនៃសព និងបងៗនិវត្តជន ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាននូវការយកចិត្តទុក្ខមកលើក្រុមគ្រួសារនៃសព និងមន្រ្តីនិវត្តជន សូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.