លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធី សំណេះសំណាល ផ្តល់ថវិកាឧបត្ថម្ភគោលនយោបាយ និងចែកប័ណ្ណសរសើរជូនមន្ត្រីនគរបាលចូលនិវត្តន៍
សៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨:៣០នាទី
នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធី សំណេះសំណាល ផ្តល់ថវិកាឧបត្ថម្ភគោលនយោបាយ និងចែកប័ណ្ណសរសើរជូនមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៤៤ នាក់ សរុបទឹកប្រាក់ចំនួន ៣៧៨,៤៦០,០០០រៀល (បីរយចិតសិបប្រាំបីលាន បួនរយហុកសិបពាន់រៀលគត់) ។
នៅក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក និងលើកសរសើរដល់មន្រ្តីនគរបាលចូលនិវត្តន៍ ដែលបានខិតខំបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក និងបានពាំនាំនូវកាផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ផងដែរ ៕




