ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​អាជ្ញាធ​ក្រុង​ប៉ោយប៉ែ​ត​គ្រោង​ធ្វើ​ទ្រូងផ្លូវ​ចម្ងាយ​៥​គីឡូម៉ែត្រ​និង​ស្ពាន​ថ្មី​មួយទៀត​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ សាលាក្រុង​ប៉ោយប៉ែត មាន​គម្រោង​ធ្វើ​ទ្រូង​ផ្លូវជាតិ​លេខ​៥​ដែលមាន​ចម្ងាយ​រហូត​ទៅ​ដល់​៥​គីឡូម៉ែត្រ​ឯណោះ ហើយ​ធ្វើ​សួនច្បារ​អម​សងខាង​ផ្លូវ​និង​ដាក់​ភ្លើងស្តុប​ទៀតផង ជាពិសេស​គឺ​ដាក់​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​ចាប់​យក​រូបភាព​ផ្សេងៗ​ដែល​បាន​កើតឡើង​ជា​យថាហេតុ​ក្នុង​ហេតុការណ៍​ណាមួយ​នោះ​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​គម្រោង​ធ្វើ​ទ្រូងផ្លូវ​របស់​អាជ្ញាធរ​ក្រុង គឺ​យក​រូបមន្ត​ដូច​ទ្រូងផ្លូវ​នៅ​ក្រុងភ្នំពេញ​និង​នៅ​ខេត្ត​សៀមរាប​ឯណោះ ក្នុង​គោលបំណង​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ផង​នឹង​ធ្វើឲ្យ​មាន​សោភ័ណ្ឌភាព​ក្នុងក្រុង​ផង ព្រមទាំង​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ផង​នោះ​។​លោក សាន ស៊ានហូ អភិបាល​នៃ​គណៈ​ភិ​បាន​ល​ក្រុង​ប៉ោយប៉ែត​បានឲ្យដឹងថា​៖ សាលាក្រុង​បាន​ដាក់សំណើ​ជូន​ទៅ​មន្ទីរ​សាធារណៈការ​និង​ក្រសួង​សាធារណៈការ​រួចហើយ តាមរយៈ​សាលាក្រុង​សាលាខេត្ត​នោះ​។​

​លោក​បាន​បន្តទៀតថា​៖​ទីក្រុង​ប៉ោយប៉ែត​នឹង​មាន​ការប្រែប្រួល​មុខមាត់​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​លោក​មិន​ចង់​យក​ម៉ូ​ដែល​ពី​បណ្ដា​ក្រុង ខេត្ត ក្នុង ប្រទេស​កម្ពុជា​មក​អនុវត្ត​កែលំអរ​ក្រុង​នោះទេ​គឺ​លោក​ចង់​ធ្វើឲ្យ​ដូច​ប្រទេស​ថៃ ដើម្បី​អោយ​ភ្ញៀទេសចរណ៍​ជាតិ អន្តរជាតិ​មើលទៅ​ឃើញ​សោភ័ណភាព​ដូចគ្នា​តែ​មួយ​ប៉ុណ្ណោះ​។​លោក​បាន​បន្តទៀតថា​៖ អ្វី​ដែល​សំខាន់​ជាង​នោះ គឺ​យើង​ត្រូវមាន​ការឯកភាព​ជាមុន​សិន​ពី​សំណាក់​សាលាខេត្ត​បន្ទាយមានជ័យ​ក្រសួង​សាធារណៈការ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​គម្រោង​ធ្វើ​ទ្រូងផ្លូវ​នេះ​មាន​ការចូលរួម​ពី​សប្បុរសជន​មក​ពី​គ្រប់​ផ្នែក​ក្នុង​ប្រទេស​នឹង​ក្រុង​តែម្ដង ហើយក៏​មាន​ទុន​មួយចំនួន​មក​ពី​សប្បុរសជន​ក្នុង​ប្រទេស​ថៃ​ផងដែរ​។​

​លោក​បាន​បង្ហើប​ឲ្យដឹង​ទៀតថា​៖​តែ​ពី​ធ្វើ​ទ្រូងផ្លូវ​និង​តែ​នៅ​មាន​គម្រោង​កសាង​ស្ពាន​មួយកន្លែង​ទៀត​អម​ជាមួយ​នឹង​ស្ពាន​អន្តរជាតិ​ប៉ោយ​ប៉ែត សម្រាប់​ឲ្យ​ភ្ញៀវទេសចរណ៍​ធ្វើចរាចរណ៍​ទៅ​មក​តែ​ខាង​ថៃ​បាន​យល់ព្រម​ហើយ ដែល​ស្ពាន​ថ្មី​នោះ ប្រើប្រាស់​ថវិកា​របស់​ម្ចាស់​កាស៊ីណូ​ហូ​លីដេ​និង​សប្បុរសជន​ផ្សេងៗ​ទៀត ដែល​បាន​សម្រេច​គ្នា​រួច​ហើយ​ថា​នឹង​កសាង​ស្ពាន​ថ្មី​មួយទៀត​អម​ជាមួយ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​រឿង​ហៅ​ស្ពាន​អន្តរជាតិ​នោះ​៕

r180109b2 r180109b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.