ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវលេខ៤ តភ្ជាប់ពីផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវលេខ១៥៣ និងដាក់ប្រព័ន្ធលូរំដោះទឹក

អភិបាលខេត្តបាត់ដំបង បើកការដ្ឋានស្ថាបនាផ្លូវលេខ៤ តភ្ជាប់ពីផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវលេខ១៥៣ និងដាក់ប្រព័ន្ធលូរំដោះទឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវលេខ៤ ដែលតភ្ជាប់ពីផ្លូវលេខជាតិលេខ៥ (រង្វង់មូលព្រះនរាយណ៍) មកដល់ផ្លូវលេខ៥៧ (ស្ដុបពេទ្យពពីរ) ប្រវែង២,៦០០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្ថិតក្នុងសង្កាត់ទួលតាឯក សង្កាត់អូរចារ និងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កំណាត់ផ្លូវលេខ១៥៣ (អតីតផ្លូវជាតិលេខ១០) ចាប់ពីពេទ្យពពីរ រហូតដល់រង្វង់មូលនាងរំសាយសក់ ប្រវែង១,៦៧៤ម៉ែត្រ ទទឹង២០ម៉ែត្រ និងដាក់ប្រព័ន្ធលូរំដោះទឹកមុខកាត់១០០ ស្ថិតក្នុងសង្កាត់ទួលតាឯក និងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

នាឱកាសនោះ លោក សុខ លូ លើកឡើងថា ខេត្តបាត់ដំបងកំពុងសម្រុកជួសជុល និងធ្វើផ្លូវថ្នល់ ដែលមានការខូចខាតដោយសារទឹកជំនន់ឆ្នាំកន្លងមក ដែលមានមន្ទីរជំនាញសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកចុះអ្នកអនុវត្ត ផ្ទាល់ គឺធ្វើនៅគ្រប់ទីកន្លែងទៅតាមជាក់ស្តែង ទុកជូនប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែងតទៅ ពិសេសកំពុងសាងសង់ទីតាំងសង្រ្កាន្តបាត់ដំបង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំ ខែ្មរ ឆ្នាំថ្មីប្រពៃណីជាតិនេះ ប្រជាពលរដ្ឋមកលេងកម្សាន្ត សប្បាយរីករាយផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.