ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ខេត្តកំពង់ស្ពឺ ក្លាយជាខេត្តទី៤ ត្រូវប្រកាសទទួលស្គាល់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តកំពង់ស្ពឺ ក្លាយជាខេត្តទី៤ ត្រូវប្រកាសទទួលស្គាល់ជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំងចំពោះការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលនៅតាមខ្នងផ្ទះក្នុងតំបន់ជនបទ ហើយចំនួនខ្នងផ្ទះដែលអនុវត្តការបន្ទោបង់ ពាសវាលពាសកាល បានធ្លាក់ចុះពី ៦២% ក្នុងឆ្នាំ២០១០ មកនៅត្រឹមតែ ១៦%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២២។ នៅពេលនេះខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តទី៤ ដែលបានប្រកាសជាខេត្តបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតិភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា «ជោគជ័យនេះក៏ដោយសារតែមានការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ជាច្រើនទស្សវត្សមកហើយ ដោយបានធ្វើការយ៉ាងយកចិត្តទុកដាក់នៅគ្រប់កម្រិត ក្នុងការពង្រឹងការរៀបចំស្ថាប័ន និងសមត្ថភាព ការអភិវឌ្ឍផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ផែនការ ODF) ទូទាំងខេត្តដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ ការអនុវត្តប្រព័ន្ធតាមដាន និងត្រួតពិនិត្យអនាម័យ ចលនាឱ្យមានការចូលរួមពីសហគមន៍ ការរៀនសូត្រ និងការផ្លាស់ប្ដូរបទពិសោធន៍ពីការកំណត់នូវវិធីសាស្ត្រមូលដ្ឋានទីផ្សារអនាម័យ និងការផ្តោតការយកចិត្តទុកដាក់ដល់ក្រុម មនុស្សដែលងាយរងគ្រោះ និងលំបាកក្នុងការទទួលបានសេវា»។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា៖ «ការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលគឺ ជាសមិទ្ធផលដ៏ធំមួយរួចទៅហើយ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ។ យើងត្រូវធានាថាគ្រួសារទាំងអស់ មានបង្គន់អនាម័យ និងប្រើប្រាស់ បង្គន់អនាម័យគ្រប់គ្នាដើម្បីសម្រេចបាននូវការទទួលបានសេវាអនាម័យកម្រិតមូលដ្ឋានជាសកល និងរក្សាបាន និរន្តភាពនៃសេវាអនាម័យ។ យើងត្រូវការមួយជំហានទៀតដើម្បីសម្រេចបាន សេវាគ្រប់គ្រង អនាម័យប្រកបដោយសុវត្ថិភាព លើសពីការប្រើប្រាស់បង្គន់ទៅជាការគ្រប់គ្រងកាកសំណល់លាមក»។

លោករដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា នៅមានបញ្ហាប្រឈមសំខាន់មួយទៀត គឺការរក្សាឱ្យមាននិរន្តភាពនូវស្ថានភាពការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ហើយត្រូវធានាថាបរិក្ខាទឹកស្អាត និងអនាម័យទាំងអស់មានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ ទាំងនេះតម្រូវឱ្យមានភាពជាអ្នកដឹកនាំក្នុងតំបន់ ព្រមទាំងសមត្ថភាព បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមថ្មីៗក៏ដូចជា សកម្មភាពរួមគ្នាក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជនផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចំនួនខ្នងផ្ទះដែលមាន ទឹកស្អាតហូប និងប្រើប្រាស់មានចំនួន ១៤២,៦៤៦ខ្នង ដែលមានអត្រាគ្របដណ្ដប់ការផ្គត់ផ្គង់ទឹកស្មើនឹង ៧៣%។ ក្នុងនោះអណ្ដូងស្នប់ចំនួន ៤,៦៥៤អណ្តូង អណ្ដូងលូចំនួន ៣,៧០៤អណ្តូង ស្រះសហគមន៍ចំនួន ១.៧៣២ស្រះ អាងត្រងទឹកភ្លៀងសរុបចំនួន ២,៤៧៣អាង ប្រព័ន្ធចែកចាយទឹកចំនួន ៧៤កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ២២កន្លែង។

ចំពោះការងារលើកកម្ពស់អនាម័យជនបទនៅក្នុងខេត្តកំពង់ស្ពឺ រួមមាន៖ ខ្នងផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ចំនួន ១៨២,៤៩៩ខ្នង នៃចំនួនខ្នងផ្ទះ សរុប ១៩៥,៤០៦ខ្នង, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម ១២,៩០៧ខ្នង (ក្នុងនោះខ្នងផ្ទះក្រីក្រ ៥,៤០៤) និងចំនួនខ្នងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូ ស្មើនឹង១០០% ចំនួនខ្នងផ្ទះសរុប។

សូមបញ្ជាក់ថា ស្ថានភាពក្រុង ស្រុក ដែលទទួលបានODFមានទី១៖ ស្រុកបសេដ្ឋទទួលបាន ODF នៅឆ្នាំ២០១៩, ទី២៖ ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន៦ទៀតរួមមាន៖ ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ២០២២។ កន្លងទៅពេលថ្មីៗនេះ ខេត្តកំពង់ស្ពឺក៏ទទួលបាននូវពានរង្វាន់អាស៊ាន ពីប្រទេសឥណ្ឌូនេស៊ីផងដែរ គឺនៅឃុំ យាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច (បង្គន់អនាម័យស្អាត)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.