ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ​វីរភាព​កងទ័ពជើងទឹក ក្នុង​កិច្ច​ការពា​រកោះ ឆ្នេរ ដែនសមុទ្រ​ខ្មែរ​

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ​វីរភាព​កងទ័ពជើងទឹក ក្នុង​កិច្ច​ការពា​រកោះ ឆ្នេរ ដែនសមុទ្រ​ខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​កោតសរសើរ​វីរភាព​កងទ័ពជើងទឹក ក្នុង​កិច្ច​ការពា​រកោះ ឆ្នេរ ដែនសមុទ្រ​ខ្មែរ​

 

ខេត្ត​ព្រះសីហនុ​៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​សំណេះសំណាល សួរសុខទុក្ខ​កងទ័ពជើងទឹក ក្នុងឱកាស​អបអរសាទ​រ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ចូលមក​ដល់​នាពេលខាងមុខ​។​

​ពិធី​សំណេះសំណាល​បាន​ធ្វើឡើង​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក (​រាម​) ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​បណ្តា​នាយក​ស្ថាប័ន មេបញ្ជាការ មេបញ្ជាការរង​ការពា​រកោះ​-​ឆ្នេរ មូលដ្ឋាន​សមុទ្រ នាយក​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងទ័ពជើងទឹក និង​អង្គភាព​ប្រឆាំង​ភេរវកម្ម​។

​នៅក្នុង​មតិ​សំណេះសំណាល នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​-​ហ៊ុន សែន ប្រធាន​សមាគម​កាកបាទ​ក្រហម​កម្ពុជា និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដោយ​បាន​កោតសរសើរ​ចំពោះ​វីរភាព​របស់​កងទ័ព​ជើង​ទឹក​នៅ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី ការពា​រកោះ ឆ្នេរ ប្រកបដោយ​ទឹកចិត្ត​ក្លាហាន មោះមុត និង​ការលះបង់​ខ្ពស់​។​

​ពាក់ព័ន្ធ​ដល់​សភាពការណ៍​ជាតិ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នាំ​កម្ពុជា​ឆ្លង​ផុតពី​ជ្រោះ​មរណ​: ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រកបដោយ​ភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មាន​អំពើហឹង្សា និង​ជោគជ័យ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ធ្វើឱ្យ​កិត្យានុភាព​កម្ពុជា​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​ភារកិច្ច​ចំពោះមុខ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​កងទ័ព​ជើង​ទឹក​គ្រប់​ផ្នែក បន្ត​បំពេញ​ភារកិច្ច​ដោយ​ការទទួលខុសត្រូវ ក្នុងនោះ​យកចិត្តទុកដាក់​ការគ្រប់គ្រង​កម្លាំង ការថែទាំ​ជួសជុល​គ្រឿង​បំពាក់ ការហ្វឹកហ្វឺន រៀនសូត្រ ពង្រឹងសមត្ថភាព និង​ការត្រៀម​លក្ខណៈ មធ្យោបាយ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​ហេតុការណ៍​ផ្សេងៗ​។​

​ជាមួយ​នឹង​ដំណើរ​ចុះសួរសុខទុក្ខ​នេះ នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៍​បាន​នាំយក​ថវិកា​មួយចំនួន ដែល​ជា​ការឧបត្ថម្ភរ​បស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ទៅ​ឧបត្ថម្ភ​ដល់​កងកម្លាំង​កងទ័ព​ជើង​ទឹក​ឈរជើង​ការពា​រកោះ​- ឆ្នេរ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.