ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

វិធីសំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

វិធីសំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វិធីសំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

(ខេត្តកណ្ដាល)៖ អាជ្ញាធរខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរចំពោះកិតខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល ដែលដឹកនាំដោយលោក ខុន សេរីរដ្ឋា អភិបាលស្រុក ទទួលបានចំណាប់ថ្នាក់លេខ១ គ្រប់ឃុំក្នុងការប្រឡងប្រណាំងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានកោតសរសើរបែបនេះក្នុងឱកាសដែរឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅស្រុកអង្គស្នួល នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរងខេត្តកណ្តាល បន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល ដោយមានការចូលរួមគ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរឃុំ ភូមិ និងចលនាប្រជាការពារ បានធ្វើឱ្យឃុំទាំង១០ និងប៉ុស្តិ៍នគរបាលទាំង១០ នៃស្រុកអង្គស្នួល បានទទួលចំណាត់ថ្នាក់លេខ១ គ្រប់ឃុំ លើកពានរង្វាន់ការប្រឡងប្រណាំងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២២ កន្លងទៅនេះ។

ឯកឧត្តមអភិបាលរងខេត្តកណ្តាល បន្ថែមទៀតថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានគូសបញ្ជាក់បន្ថែមថា បើទោះជាកន្លងទៅយើងទទួលបាននូវចំណាត់ថ្នាក់ល្អក្ដី សូមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយ ពិសេសបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តកណ្តាល បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជៀសឱ្យបានដាច់ខាតក្នុកការនៅពីក្រោយល្បែងស៊ីសង កុំនៅពីក្រោយបទល្មើសនានាក្នុងមូលដ្ឋាន ពិសេសកុំអន្តរាគមន៍រាល់បទល្មើស និងល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តរកឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយល្បែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈម និងការដាក់តាមច្បាប់ជាធរមាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.