ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អភិបាលខេត្តកំពង់ចាម និងអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់នាំយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋ៥៣០គ្រួសារ នៅស្រុកកោះសូទិន

អភិបាលខេត្តកំពង់ចាម និងអ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់នាំយកអំណោយសម្ដេចតេជោចែកជូនពលរដ្ឋ៥៣០គ្រួសារ នៅស្រុកកោះសូទិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក រ៉ូហ្វី អូស្មាន អនុប្រធានសមាគមមូស្លីមកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់សាសនិកឥស្លាមនៅក្នុងខែរ៉ាម៉ាទន (ខែបួស) ចំនួន៥៣០គ្រួសារ នៅឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

លោកអភិបាលខេត្តផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យជួយរក្សាសុខសន្តិភាព ដែលប្រទេសកម្ពុជាយើងកំពុងតែមានស្រាប់ ពីព្រោះកត្តាលសុខសន្តិភាពនេះបាននាំមកនូវការរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើងកាន់តែប្រសើរឡើងផងដែរ។

សូមបញ្ជាក់ថាការចែកជូនកញ្ចប់អាហារស្រាយបួសសម្រាប់ប្រជាពលរដ្ឋចំនួន៥៣០គ្រួសារនេះ គឺមានឯកសណ្ឋានថ្វាយបង្គំ​ចំនួន២០០ ឯកសណ្ឋានសម្រាប់យុវជន ស.ស.យ.ក និងសម្ព័នយុវជន CMYA និងថវិការជូនដល់គ្រូបង្រៀនស្ម័គ្រចិត្តខ្មែរឥស្លាមចំនួន៣០រូប ដែលបានចំណាយថវិកាសរុបចំនួន៤៦,០៥០,០០០រៀល ស្មើនឹង១១,៣៧០ដុល្លាសហរដ្ឋអាមេរិក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.