ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

វិធីសំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកពញាឮ

វិធីសំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកពញាឮ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

វិធីសំណេះសំណាល និងស្ដាប់នូវសំណូមពរ បញ្ហាប្រឈម ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកពញាឮ

ខេត្តកណ្ដាល៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានមកដល់នាពេលខាងមុខនេះ ដែលរដ្ឋបាលខេត្តកណ្ដាលបានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាលនៅភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮផងដែរ។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញបែបនេះក្នុងឱកាសដែរឯកឧត្តមអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកពញាឮនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា កន្លងមកគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ ដែលដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុក បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្នុងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនោះសូមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកពញាឮ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តកណ្ដាល បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះរាជទ្រព្យ នាពេលខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយ ពិសេសបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើហើយបន្ថែមដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមបន្តក៏យកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបាន។ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងក្មេងទំនើង។ យកចិត្តទុកដាក់ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព។ ត្រូវមានអនាម័យ សោភណភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.