ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

នៅទីបំផុតសមត្ថកិច្ចជំនាញចាប់ខ្លួនប្រធានសហគមន៍ព្រៃខ្លុងម្នាក់ និងអនុភូមិម្នាក់ ករណីកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋក្នុងភូមិត្រពាំងពពេលឃុំតាសៀម​ ស្រុកស្វាយលើ ខេត្តសៀមរាប

នៅទីបំផុតសមត្ថកិច្ចជំនាញចាប់ខ្លួនប្រធានសហគមន៍ព្រៃខ្លុងម្នាក់ និងអនុភូមិម្នាក់ ករណីកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋក្នុងភូមិត្រពាំងពពេលឃុំតាសៀម​ ស្រុកស្វាយលើ ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅទីបំផុតសមត្ថកិច្ចជំនាញចាប់ខ្លួនប្រធានសហគមន៍ព្រៃខ្លុងម្នាក់ និងអនុភូមិម្នាក់ ករណីកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋក្នុងភូមិត្រពាំងពពេលឃុំតាសៀម​ ស្រុកស្វាយលើ ខេត្តសៀមរាប។

ខេត្តសៀមរាប៖កម្លាំងរដ្ឋព្រៃឈើសៀមរាប ចាប់ខ្លួនប្រធានសហគមន៍ម្នាក់និងអនុភូមិពពេលម្នាក់ ករណីកាប់រំលំដើមឈើនិងការដកបង្ខិតបង្គោលព្រំនិងបំផ្លាញស្លាក់សញ្ញាហាម ប្រព្រឹត្តបទល្មើសនៅក្នុងសហគមន៍ព្រៃខ្លុង ស្ថិតនៅក្នុងភូមិត្រពាំងពពេលឃុំតាសៀម​ ស្រុកស្វាយលើ ខេត្តសៀមរាប បញ្ជូនមកតុលាការខេត្តសៀមរាប។

លោកម៉ុន ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនាឆ្នាំ២០២៣នេះថា ចាប់តាំងពីថ្ងៃទី២៧រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣កម្លាំងសមត្ថកិច្ចចម្រុះស្រុកស្វាយលើ និងខេត្តបានសហការគ្នាចុះពិនិត្យជាក់ស្តែងចំណុចទីតាំងឈូសឆាយកាប់រានផ្តួលរំលំដើមឈើមាន៤ចំណុចនិយាមកា( 426455,1516598 -426332,1516161-425214,1517121-425395,1516797 )ក្នុងភូមិសាស្រ្តភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបលោកបន្តថា ចំណុចទីតាំងទី១ បទល្មើសទន្រ្ទានដីព្រៃតំបន់ទ្រនាប់សហគមន៍អស់ទំហំប្រហែល១ហិកតា រុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រដែលមានអង្កត់ផ្ចិតចាប់ពី៣០សង់ទីម៉ែត្រទៅ៤០សង់ទីម៉ែត្រចំណុចទីតាំងទី២ បទល្មើសទន្រ្ទានដីព្រៃចូលក្នុងសហគមន៍ព្រៃឈើអស់ទំហំ០,៥ហិកតារុញផ្តួលរំលំដើមឈើដោយគ្រឿងចក្រមានអង្កត់ផ្ចិតពី៣០ទៅ៤០សង់ទីម៉ែត្រចំណុចទីតាំងទី៣ និងទី៤ ឃើញមានកាប់ផ្តួលរំលំដើមឈើដោយរណាយន្ត មានអង្កត់ផ្ចិតពី៣០ទៅ៦០សង់ទីម៉ែត្រ និងមានកំពស់ពី១០ទៅ២៥ម៉ែត្រ ដែលមានប្រភេទឈើ ធ្នង់ផ្ចឹក សុក្រម ឈ្លីក ស្វាយព្រៃ ខ្លុង ខ្វាវ ក្រុមការងារសហការជាមួយប្រជាពលរដ្ឋដើររាប់តាមគល់ឃើញមានចំនួន១២២៥ដើម។

បន្ទាប់មកក្រុមការងារបានកោះប្រជុំជាមួយសមាជិកគណៈកម្មការសហគមន៍ព្រៃឈើព្រៃខ្លុងដើម្បីស្រាវជ្រាវរកមូលហេតុ និងអ្នកប្រព្រឹត្តបទល្មើស។

មូលហេតុគឺបណ្តាលមកពី លោក ទិត សុខាក់ ប្រធានសហគម៍ និងលោក សរ ឈាន អនុប្រធានភូមិត្រពាំងពពេល ជាមេផ្តើមគំនិតកសាងផ្លូវកាត់មុខសហគមន៍ ហើយខ្វះខាតលុយឲ្យថ្លៃគ្រឿងចក្រធ្វើផ្លូវ ក៏ចូលទៅកាប់ឈើលក់ដើម្បីយកលុយសងគេ ។ករណីនេះលោកបានដឹកនាំមន្រ្តីក្រោមឱវាទចុះបំផុសជាមួយប្រជាពលរដ្ឋឲ្យចូលរួមប្រមូលវត្ថុតាង (ឈើហ៊ុបមូល) ដាក់ជាគំនរមួយដុំដើម្បីឲ្យក្រុមការងារងាយស្រួលក្នុងការវាស់វែងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ លោក ម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ និងលោក អ៊ុត សារី នាយរងសង្កាត់បាននាំខ្លួនជនសង្ស័យចំនួន២រូប គឺឈ្មោះ ទិត សុខាក់ ប្រថានសហគមន៍ព្រៃឈើព្រៃខ្លុង និងឈ្មោះ សរ ឈាន អនុភូមិត្រពាំងពពេល ពីភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ មកកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ខែមីនានេះថា សហគមន៍ព្រៃឈើភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើត្រូវបានបង្កើតឡើងនាឆ្នាំ ២០១៣ មានផ្ទៃដី ១១៣៦ ហិកតា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចេញប្រកាសទទួលស្គាល់ជាផ្លូវការនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៧ ប៉ុន្តែដោយឃើញសក្តានុពលព្រៃឈើជាប់តំបន់ព្រៃសហគមន៍មានលក្ខណៈល្អប្រសើរ រដ្ឋបាលព្រៃឈើនិងសមាជិកសហគមន៍ព្រៃឈើបានឯកភាពគ្នាពង្រីកផ្ទៃដីជាតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតាបន្ថែមទៀត ដោយបោះបង្គោលព្រំប្រទល់ និង ដាក់ស្លាកសញ្ញាតាមព្រំប្រទល់ផ្ទៃដីដែលបានពង្រីក បទល្មើសកាប់រលំដើមឈើភាគច្រើនកើតនៅតំបន់ទ្រនាប់ព្រៃសហគមន៍ ទំហំ១៣២ ហិកតា។

ប្រភពព័ត៌មានចុងក្រោយ បានឲ្យដឹងនៅល្ងាចថ្ងៃទី៣១ខែមីនាឆ្នាំ ២០២៣នេះថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោកវែង មួយគា បានសម្រេចឃុំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើដាក់ពន្ធនាគារបណ្ដោះអាសន្ន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.