ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ)

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជំនាញដើរ ( គាស់សោទ្វារបន្ទប់លួចទ្រព្យសម្បត្តិ) ត្រូវ  កម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៩:៣០នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះចំនួន០២នាក់

១-ជនរងគ្រោះឈ្មោះ ស៊ីម លី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

២-ជនរងគ្រោះឈ្មោះ ដារ៉ា ពិសី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្លូវបេតុង ក្រុមទី០៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ឈាង វ៉ាន់ធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួលពពែល សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  (មានសារធាតុញៀន) ។

* សម្ភារៈដកហូតរួមមាន ៖

១/ ប្រាក់ដុល្លារចំនួន ២៨០ដុល្លារ,ចិញ្ចៀន១វង់ពណ៌លឿង(បានប្រគល់ជូនជនរងគ្រោះវិញ)

២/ដង្កាប់ចំនួន០១

៣/ខ្សែ.កពណ៌លឿងចំនួន១ខ្សែ

៤/ម៉ូតូ១គ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ស្លាកលេខភ្នំពេញ 1IV-2643

*សម្ភារៈបាត់បង់:

-ប្រាក់ចំនួន៣២០ដុល្លារ

-ក្រវិលផ្លាកទីន១គូរ

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើតហេតុនៅខែឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះបានចាក់សោរបន្ទប់ហើយទៅធ្វើការពេលត្រឡប់មកវិញដល់បន្ទប់ឃើញអីវ៉ាន់រុករើរកកាយបាត់សម្ភារៈបានបាត់ប្រាក់និងសម្ភារៈមួយចំនួនបន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងក្រោយទទួលបណ្តឹងកំលាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យនៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង១៩:៣០នាទីនៅចំណុចផ្លូវ៥៩៨ភូមិទួលពពែលសង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍ទួលសង្កែ១ដើម្បីចាត់ការសាកសួរបន្ត។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតិវិធី ៕

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.