ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​ បោន​ ប៊ិន​ អញ្ជើញ​ជួបសំណេះសំណាល​ជាមួយសមាជិក-សមាជិក​បក្ស​ និងនាំយកអំណោយកង់៥០កង់​ ផ្តល់ជូនសិស្សានុសិស្ស​ មានជីវភាពខ្វះខាត…

(បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃអាទិត្យ​ ទី០២​ ខែមេសា​ ឆ្នាំ២០២៣​ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមការងារមូលដា្ឋន ភូមិ-ឃុំ-ស្រុក លោកគ្រូ អ្នកគ្រូ​ ព្រមទាំងនាំយកកង់​ចំនួន៥០ ឧបត្ថម្ភដល់សិស្សានុសិស្សមានជីវភាពខ្វះខាតជួបការលំបាក ចំនួន៥០នាក់ក្នុង​ ស្រុកភ្នំស្រុក​ ដែលជាអំណោយរបស់លោក​ ឈឿង​ ឈីវអៀន​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។

ពិធីសំណេះសំណាលក៏មានការអញ្ជេីញចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ លោកប្រធាន-អនុប្រធានចុះមូលដា្ឋនឃុំទាំង០៦ ក្នុងស្រុកភ្នំស្រុក យុវជនស្រុក-ឃុំ និងភូមិទាំង៥៩ សរុប១៨០នាក់​ ដែលប្រារព្ធធ្វេីឡើងនៅទីសា្នក់ការគណបក្សស្រុកភ្នំស្រុកផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ​ ឯកឧត្តម​ បោ​ន​ ប៊ិន​ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាខេត្ត​ ជូនចំពោះសមាជិក-សមាជិការ​ ដោយក្តីនឹករលឹក។

ឯកឧត្ដម​ ក៏បានមានប្រសាសន៍លើកឡើងថា​ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ​ ដោយមានការជឿកជាក់លេីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ បានធ្វេីឱ្យប្រទេសកម្ពុជា​ មានការអភិវឌ្ឍលើគ្រប់វិស័យ។ ទាំងអស់នេះក៏ដោយសារតែប្រជាជនកម្ពុជា​ ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធាគណបក្សប្រជាជនកម្ពុជា​ បានដឹកនាំប្រទេសតាំងពីចំណុចសូន្យ​ រហូតដល់មានការអភិវឌ្ឍន៍​ និងមានអ្វីៗដូចសព្វថ្ងៃនេះ។

ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​បានលេីកឡេីងថា​ គណបក្សប្រជាជនកម្ពុជា​ បានរក្សាខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ចដែលគណបក្សប្រជាជនបានដាក់ចេញ និងកំពុងបន្តជម្រុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាជីវភាពជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ និងបន្តរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតលើមាគ៌ានៃការអភិវឌ្ឍ។

ក្រោយពីបញ្ចប់ការពិធីសំណេះសំណាល ឯកឧត្តម​ បោន​ ប៊ិន​ ក៏បាននាំយកអំណោយផ្តល់ជូនសមាជិក-សមាជិកាចំនួន ១១២ នាក់ក្នុងម្នាក់ទទួលបាន មីចំនួន០១កេស,​ សារ៉ុងចំនួន០១,អាវយឺតគណបក្សចំនួន០១​ ,លោកគ្រូ-អ្នកគ្រូចំនួន២០នាក់​ ក្នុងម្នាក់ទទួលបាន មី០១កេស,សារ៉ុង០១,​ អាវយឺតគណបក្ស០១,​ និងបាល់ទះ១០គ្រាប់,​ បាល់ទាត់ ១០ គ្រាប់ សម្រាប់ចាត់ចែង​តាមសាលា​,ជាមួយគ្នានោះសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន៥០នាក់ក្នុងម្នាក់ទទួលបានកង់ចំនួន០១គ្រឿង,​ កាបូបស្ពាយចំនួន០១ , សៀវភៅ១០ក្បាល , ប៊ិច២០ដើម,​ ខោអាវកីឡា០១កំប្លេ,​ និងសម្ភារ:សិក្សាមួយចំនួនទៀត ក្នុងនោះដែរការិយាល័យអប់រំស្រុកទទួលបានម៉ាស៊ីនព្រីនចំនួន០២គ្រឿងផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.