ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អភិបាលខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនធំៗចំនួន១០ នៅទីក្រុងហុងកុង នឹងមកវិនិយោគនៅកម្ពុជា

អភិបាលខេត្តកំពង់ស្ពឺ៖ ក្រុមហ៊ុនធំៗចំនួន១០ នៅទីក្រុងហុងកុង នឹងមកវិនិយោគនៅកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ហុងកុង, ចិន)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំប្រតិភូបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ ក្នុងដំណើរទស្សនៈកិច្ចនេះ លោកអភិបាលខេត្ត បានជួបជាមួយប្រធានធំៗ នៃម្ចាស់ក្រុមហ៊ុន រោងចក្រចំនួន១០ ដែលបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអភិបាលខេត្ត និងប្រតិភូ។

លោកបានថ្លែងថា ដោយសារតែពេលពេលវេលា នៃការបំពេញទស្សនកិច្ចនេះមានរយៈពេលខ្លី ដូច្នេះសមាគមវិនិយោគ និងរៀបចំឲ្យប្រតិភូជួបជាមួយអ្នកវិនិយោគមួយចំនួនធំទៀតនៅហុងកុង នៅពេលក្រោយនឹងគោរពអញ្ជើញលោកអភិបាលខេត្ត ឡើងថ្លែងសុន្ទរកថា អំពីសក្តានុពល និងភាពអំណោយផលជាច្រើន សម្រាប់ឱកាសវិនីយោគនៅទឹកដីខេត្តកំពង់ស្ពឺ ជាមួយអ្នកវិនិយោគប្រមាណ៥,០០០នាក់ ដែលជាសមាជិករបស់សមាគម។

ថ្មីៗនេះទោះបីសេដ្ឋកិច្ចពិភពលោក បានជួបវិបត្តិយ៉ាងណាក្តី ក៏មានអ្នកវិនិយោគស្រាប់នៅក្នុងខេត្តកំពង់ស្ពឺ មិនបានដកក្រុមហ៊ុន និងរោងចក្រពីខេត្តកំពង់ស្ពឺឡើយ ទោះបីមានការខាតបង់ខ្លះក៏ដោយ។

នៅក្នុងអំឡុងឆ្នាំ២០១៧ ក្រុមហ៊ុនចំនួន២ ដែលបានវិនិយោគវិស័យផលិតកាបូបសម្លៀក និងបំពាក់ម៉ាកល្បីៗធ្លាប់បានបណ្ដុះបណ្ដាលដល់កម្មករ កម្មការិនីជនជាតិខ្មែរ ដែលមិនទាន់មានជំនាញ និងបទពិសោធន៍ ក្នុងការផលិតរហូតទទួលបានបទពិសោធន៍ និងបច្ចេកទេសលើជំនាញទាំងនេះ។ ទន្ទឹមនេះម្ចាស់ក្រុមហ៊ុន ក៏បានថ្លែងអំណរគុណចំពោះ លោកអភិបាលដែលបានគាំទ្រ និងសម្របសម្រួល ឲ្យក្រុមហ៊ុនដំណើការបានល្អប្រសើរ ដែលអាចាត់ទុកថា លោកជាកន្ទុយនាគរបស់ក្រុមហ៊ុន។

ចំពោះមុខនេះ មានក្រុមហ៊ុននៅហុងកុងចំនួន១០ បានសម្រេចចិត្តទៅវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នាពេលឆាប់ៗខាងមុខ ដោយមូលហេតុធំបំផុត គឺដោយសារមានការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ជាពិសេសនយោបាយច្បាស់លាស់ ទាំងនៅលើឆាកជាតិ និងនៅលើឆាកអន្តរជាតិ។

ក្នុងចំណោមក្រុមហ៊ុនទាំង១០នេះ មានក្រុមហ៊ុន១ ផ្ដោតសំខាន់ទៅលើការកែច្នៃសំណល់ប្លាស្ទិច សម្រាមដែលបោះចោលសម្រាប់កែច្នៃធ្វើជាការ៉ូ ក្តារបន្ទះ…។ល។ សម្រាប់តុបតែងលម្អអគារ សម្ភារសំណង់ និងសម្ភារៈប្រើប្រាស់ផងដែរ។ ក្រុមហ៊ុននេះ បានវិនិយោគនៅបណ្តាប្រទេសមួយចំនួនរួចហើយផងដែរ ជាពិសេសសហរដ្ឋអាមេរិក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.