មកពីប្រទេសថៃភ្លាមចាក់សម្លាប់ប្រពន្ធភ្លាមគ្រាន់តែរឿងប្រច័ណ្ឌ
ខេត្តបន្ទាយមានជ័យ,ស្រុកម៉ាឡៃ
មានករណីឃាតកម្មប្ដីចាក់ប្រពន្ធសម្លាប់ដោយកាំបិតចង់ស្រួចមួយកើតឡើងនៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
ថ្ងៃសៅរ៍ ១១ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង១៤,៣៥នាទី
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាជនបង្កជាប្ដី
ឈ្មោះជា សារ៉ាន់ ភេទប្រុសអាយុ ៣៥ឆ្នាំ បានយកកាំបិតចុងស្រួចចាក់ទៅ ជនរងគ្រោះជាប្រពន្ធឈ្មោះ មើយ ពឿង ភេទស្រីអាយុ ៣៨
រស់នៅភូមិឃុំកើតហេត្តខាងលើ។ប្រភពបន្តថាជនសង្ស័យបើ
តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជននេះទើបនិងត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយមករករឿងប្រច័ណ្ឌជាមួយប្រពន្ធ និងជាជនជាប់ពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀនទៀតផង ។ ក្រោយបង្កហេតុជនសង្ស័យបានរត់គេចខ្លួនបាត់គេចទៅទិសខាងត្បូង ។ តែសំណាងមិនល្អជនស្ងស័យត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លេមៗផងដែរ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកម៉ាល័យដើម្បីធ្វើការសាកសួរបន្ត។ទៀវ ដារិន(14)

មកពីប្រទេសថៃភ្លាមចាក់សម្លាប់ប្រពន្ធភ្លាមគ្រាន់តែរឿងប្រច័ណ្ឌ ខេត្តបន្ទាយមានជ័យ,ស្រុកម៉ាឡៃ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


