ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​សុក្រ ១០​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ថា អំពី​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​ដ៏​ធំ​មួយ​នេះ​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ ដូច​ជា​ការបម្រើ​សេវា​សាធារណៈ ការ​សហការ​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។​

​ឯកឧត្តម អភិបាល បាន​បន្តថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡា​ហាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​ក្រុម​ការងារ​ចម្រុះ ថ្នាក់ជាតិ ធ្វើការ​ដឹកនាំ​កិច្ចប្រជុំ​ចាត់​វិធានការ​អនុវត្ត​លើ​ការប្រយុទ្ធប្រឆាំង គ្រប់​ទម្រង់ នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម អាជីវកម្ម​ផ្លូវភេទ បង្ក្រាប ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ជំរុញ​ការងារ​អធិការកិច្ច​ហត្ថ ពលកម្ម​បរទេស នៅ​ខេត្ត​ព្រះសីហនុ សម្រេចបាន​លទ្ធផល​ជា​ច្រើន​។​

​ឯកឧត្តម បន្ត​ថា​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា រហូតដល់ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បាន​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ជនបរទេស ដែល បាន​ប្ដឹង​ចូល​ប្រព័ន្ធ​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​អគ្គស្នងការដ្ឋាន​នគរ​បាល ជាតិ (Hotline១១៧), ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​ខ្ញុំបាទ​, Hotline របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, សំណើ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល ស្នើ សុំ​ឱ្យ​ជួយសង្គ្រោះ​បាន​សរុប​ចំនួន ១៣៥​ករណី​, ស្វែងរក​ឃើញ​តាម បណ្តឹង​សរុប​ចំនួន ៦០៦​នាក់ ស្រី ១០០​នាក់ ស្មើ ១២​សញ្ជាតិ​។​

​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម បន្ថែមថា ដោយ​ទទួល​បណ្ដឹង​តាម​ហ្វេ​សប៊ុក​ផេ​ក​ផ្លូវកា​ររបស់​សម្ដេច​ក្រឡា​ហោម​សរុប ចំនួន ២៩៣​បណ្តឹង ក្រុម​ការងារ​បាន​ចុះ​ប្រតិបត្តិការ ចំនួន ២៨៦​បណ្តឹង រកឃើញ​មាន​នៅក្នុង ៧៩​ទីតាំង សរុប​ជនបរទេស​ចំនួន ២.៩៧០​នាក់ ស្មើនឹង ២០​សញ្ជាតិ ក្នុងនោះ បាន​រកឃើញ ១៤៥​បណ្តឹង មាន​ជនរងគ្រោះ​ចំនួន ២៨៦​នាក់ ស្មើ​១៤​សញ្ជាតិ រក​មិនឃើញ​១៤១​បណ្ដឹង​ដោយ​ជនរងគ្រោះ​បាន​ចាកចេញ​ពី​ទីតាំង​។

​ឯកឧត្តម​បញ្ជាក់ថា ជា​វិធានការ​ចំពោះ​ជន​បរទេស​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ ត្រូវអនុវត្ត នីតិវិធី​បណ្តេញចេញ ចំពោះ​ជនបរទេស​មាន​ប័ណ្ណ​ការងារ​ហួស​សុពលភាព ឬ​គ្មាន​ប័ណ្ណ​ការងារ និង​ម្ចាស់​ទីតាំង​ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​មិន​គ្រប់ លក្ខខណ្ឌ​ធ្វើ​ការងារ​នៅក្នុង​ទីតាំង​របស់​ខ្លួន បាន​ធ្វើ​ការផាកពិន័យ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម បន្ត​ថា​រដ្ឋបាល​ខេត្ត​បាន​សហការ​ជាមួយ​ក្រុមអធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស តាម​បណ្តា​រោងចក្រ ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​នានា សរុប ចំនួន ៤៣២​គោលដៅ រកឃើញ​ពលករ​បរទេស​សរុប ចំនួន ៧.០៣៣ នាក់ មាន​ចំនួន ៣២​សញ្ជាតិ​។

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ រដ្ឋបាល​ខេត្ត​បង្ក្រាបបាន​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​២៩​ករណី ឃាត់ខ្លួន ១៣៧​នាក់ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ១៥​នាក់ ទៅ​សាលាដំបូង​ខេត្ត ចុះ​បិទ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​តាម ក្រុង​-​ស្រុក​ទាំង​៥ សរុប​១.០៣៦​ទីតាំង ដោយ​បាន​អប់រំ​ធ្វើ​កិច្ចសន្យា ចំនួន ១.១២៣​នាក់ ស្រី ៥១៥​នាក់ ដកហូត​វត្ថុតាង​បាន​រថយន្ត​ចំនួន ៤​គ្រឿង ម៉ូតូ​៣០​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត ។​

​ចំណែក​បញ្ហា​គ្រឿងញៀន ខុសច្បាប់ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ករណី រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​ចំនួន ៥​ទីតាំង ឃាត់ខ្លួន​ជនសង្ស័យ សរុប​ចំនួន​១១​នាក់ ព្រមទាំង​ដកហូត​វត្ថុតាង​បាន​រួម​មាន​៖ សារធាតុ​ញៀន (​កេតា​មីន​) ទម្ងន់​សរុប ១.១៣៣​គី​ឡូ ៧៨៩,១១​ក្រាម សារធាតុ​គីមី​ប្រភេទ​ផ្សេងៗ ទម្ងន់​សរុប ១២​គី​ឡូ ១១៨​ក្រាម តម្រុយ​សារធាតុ​ញៀន (MDMA) ទម្ងន់​សរុប ២​គី​ឡូ ៥៩៧,៨​ក្រាម​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ក្រសួង​មហាផ្ទៃ បាន​សម្ដែង​ការកោតសរសើរ មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមទាំង ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​បាន​ខិតខំ​រួមគ្នា​យ៉ាង​សកម្ម​ក្នុង​ការ បំពេញ​តួនាទី​ភារកិច្ច សម្រេច​បាន​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​ឆ្នាំ​២០២២​កន្លងមកនេះ ដោយ​សម្ដេច​ចាត់ទុក ការខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាង​សកម្ម​ទាំងនេះ​ថា​បាន​រួមចំណែក ក្នុង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​ខិតខំ​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​ក្នុងសង្គម​, ការលើកកម្ពស់​លទ្ធិ​ប្រជា​ធិប​-​តេ​យ្យ​សេរី ពហុបក្ស និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឲ្យ​កាន់តែ​រឹងមាំ​ប្រកបដោយ ចីរភាព និង​បរិយាប័​ន្ន​។

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ទៀតថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​វិធានការ​គ្រប់គ្រង​ឆ្លើយតប​នឹង​វិបត្តិ​និង​បញ្ហា ប្រឈម​នានា ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ស្តារ​ផលប៉ះពាល់​នានា​មក​លើ សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ បណ្តាលមកពី​ជំងឺ​កូវី​ដ​-១៩, គ្រោះទឹកជំនន់​ទឹកភ្លៀង និង​វិបត្តិ​នានា​ជា​សកល ធ្វើឲ្យ​សេដ្ឋកិច្ច​ជាតិ​យើង​ស្ទុះ ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ក្នុង​អត្រាកំណើន​ប្រមាណ ៥,២% ក្នុង​ឆ្នាំ​២០២២ និង​រំពឹងទុក​ថា នឹង​មាន​កំណើន​ក្នុង​រង្វង់​ប្រមាណ ៥,៦% ក្នុង​ឆ្នាំ​២០២៣ នេះ​។​

​សម្ដេច​បន្តថា ក្នុង​ឆ្នាំ​២០២២ កម្ពុជា​ក៏​សម្រេច​បាន​ការរៀបចំ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ ប្រកប​ដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់​និង​បទបញ្ជ នីតិវិធី​នៃ​ការបោះឆ្នោត ព្រមទាំង​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព សម្រាប់​ការបោះឆ្នោត​នេះ​បាន​យ៉ាង​ល្អប្រសើរ និង​ថា​ក្នុង តួនាទី​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន ក៏បាន​សម្រេច​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤០-៤១ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ទទួលបាន​ការកោតសរសើ​រ​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​ជា​ការ លើកកម្ពស់​ថែមទៀត​នូវ​កិត្យានុភាព​ប្រទេស​កម្ពុជា​យើង​លើ​ឆាក​អន្តរជាតិ​។​

​ទន្ទឹម​នឹង​សមិទ្ធផល​ខាងលើនេះ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​កត់សម្គាល់​អំពី​បញ្ហា​ប្រឈម នានា​ដែល​នៅ​សេសសល់ រួម​ទាំង​កិច្ចការ​សំខាន់ៗ​នានា​ជាច្រើន ដែល​ត្រូវ​បន្ត ខិតខំ​រួមគ្នា​ពុះពារ​អនុវត្ត​ឲ្យបាន​ល្អ​ក្នុង​ឆ្នាំ​២០២៣ នេះ ពិសេស​ការ​ធានារៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ លក្ខណៈ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​មាន​សុវត្ថិភាព រួម​ទាំង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឲ្យទទួល​បាន​ជោគជ័យ​និង​មាន​សុវត្ថិភាព​។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ សម្ដេច​បាន​ផ្ដល់​ការណែនាំ​នូវ​កិច្ចការ​សំខាន់ៗ​ដែល​រដ្ឋបាល​ខេត្ត និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ត្រូវខិតខំ រួម​គ្នា​សម្រេច​ឲ្យបាន​ក្នុង​ឆ្នាំ​២០២៣ ពិសេស ត្រូវ​បន្ត​ខិតខំ​រួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការពារ​ព្រះមហាក្សត្រ ការពារ របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត ចេញពី​ការបោះឆ្នោត និង​បន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស ការពារ​និង​លើកស្ទួយ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដើរ​ទន្ទឹម​នឹង​ការពង្រឹង នីតិរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស ជាតិឲ្យមាន​ការរីកច​ម្រើ​ន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​។​

​សម្ដេច​បាន​ណែនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ បង្កើន​ការថែរក្សា​ពង្រឹង​សន្តិសុខ​ជាតិ ដោយ​ត្រូវ​សហការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​នូវ​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន​គ្រប់​ប្រភេទ បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​មិន​ប្រពៃណី​នានា (Non- Traditional Crime) ដែល​កំពុង​មាន​ការវិវត្ត​ប្រែប្រួល​កាន់តែ​ស្មុគស្មាញ​។ អំពី​ករណី​លាង​សម្អាត​ប្រាក់ ថ្មីៗ​នេះ អង្គការ FATF បាន​សម្រេច​ដក ប្រទេស​កម្ពុជា​យើង​ចេញ​ពី​បញ្ជី​ប្រផេះ​នៃ​ការលាង​សម្អាត​ប្រាក់​។ ហេតុនេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ ត្រូវ​បន្ត​អនុវត្ត​ជា​ប្រព័ន្ធ​ក្នុង​ការស្រាវជ្រាវ ស៊ើបអង្កេត និង​ចាត់វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការលាង​សម្អាត​ប្រាក់​ដើម្បី ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។

​សម្ដេច​បន្តថា ចំពោះ​អំពើ​ជួញដូរ​មនុស្ស យើង​បាន​ដាក់ចេញ​និង​អនុវត្ត​យ៉ាង​សកម្ម​នូវ​ផែនការ​បង្កើន​ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​នេះ ដោយ​កំណត់​យក​ខេត្ត​ព្រះសីហនុ​ជា គោលដៅ​នៃ​ការស្រាវជ្រាវ លើ​ពាក្យបណ្តឹង​នានា​ដែល​អះអាង​ថា មាន​ការជួញដូរ មនុស្ស ឬ​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដែល​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច បាន​រកឃើញ មុខសញ្ញា​ពាក់ព័ន្ធ​ពាក្យបណ្តឹង​ទាំងនោះ ភាគច្រើន​នៅ​តាម​ទីតាំង ល្បែងភ្នាល់​អន​ឡាញ​ខុស​ច្បាប់​នានា​។ ឆ្លង​តាម​កិច្ចប្រតិបត្តិការ មកទល់ពេលនេះ ពាក្យបណ្តឹង​ដែល​អះអាង​ថា មាន​ការជួញដូរ​មនុស្ស គ្រាន់តែ​មាន​ការថយចុះ ជាង​មុន​តែប៉ុណ្ណោះ​។

​សម្ដេច​បាន​រម្លឹក​អាជ្ញាធរ និង កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​នៃ​ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​អនុវត្តឲ្យ កាន់តែ​សកម្ម​ថែមទៀត​នូវ​យុទ្ធនាការ​បង្កើន​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គ្រប់​ទម្រង់​, ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទាំង​ល្បែង ភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ និង​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន​កុំឲ្យ កំរើក​ឡើង​វិញ ព្រមទាំង​ការចុះ​ធ្វើ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស ដោយ​ត្រូវ សហការ​អនុវត្ត​ការងារ​ទាំងនេះ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​មាន ការទទួលខុសត្រូវ​ខ្ពស់ សំដៅ​រក្សា​សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​ក្នុង​សង្គម​ឲ្យបាន​ល្អ​ប្រសើរ ពង្រឹង​កិច្ចសហការ​គ្រប់គ្រង​ការចេញចូល និង​សន្តិសុខ​តាម​លំហ​ស​មុទ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និហ​ខិតខំ​ជំរុញការ​អនុវត​គោលនយោបាយ​ភូមិ ឃុំ​សង្កាត់​មាន​សុវត្ថិភាព​។​

​ក្រៅពីនេះ សម្ដេច​ក៏​បាន​ផ្ដល់​អនុ​សាសន៍ និង​ការណែនាំ​បន្ថៃម​អំពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣, កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​, ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​, ការអភិវឌ្ឍ​ទីក្រុង​ប្រក​ដោយ​ចីរភាព​, ការគ្រប់គ្រង​ឆ្នេរសមុទ្រ និង​ធនធានធម្មជាតិ​, ការផ្ដល់សេវា​សាធារណៈ និង​ការដោះស្រាយ​សំណូមពរ​ប្រជាពលរដ្ឋ និង​ការ​ព្រឹង​របៀបរបប​ការងារ​។ សម្ដេច​សង្ឃឹម​ជឿជាក់​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុង​ការបំពេញ​ការងា​រ​ឲ្យ​សម្រេច បាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​នា​ឆ្នាំ​២០២៣៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.