ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ណែនាំឱ្យពលរដ្ឋរៀបចំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ណែនាំឱ្យពលរដ្ឋរៀបចំឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(បាត់ដំបង)៖ លោកបណ្ឌិត ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងផ្សព្វផ្សាយប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រៀមឯកសារ និងអត្តសញ្ញាណប័ណ្ណបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រីនីតិកាលទី៧ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការចុះសួរសុខទុក្ខប្រជាពលរដ្ឋពីសំណាក់លោកបណ្ឌិត ស្រេង វង្សហៀង បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣នេះ នៅភូមិសាច់ហាប់ ឃុំព្រះផុស​ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សចុះមូលដ្ឋាន លោកមេភូមិ មេឃុំ និងយុវជនបក្សមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានផ្សព្វផ្សាយពី​​គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានកាន់យល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធ្វើយ៉ាងណាដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែរីករីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត ស្រេង វង្សហៀង ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រួមទាំងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅ ពិសេសត្រូវទប់ស្កាត់ឱ្យបាននូវបទល្មើសផ្សេងៗ មានល្បែងស៊ីសង ក្មេងទំនើង គ្រឿងញៀន និងចោរកម្មជាដើម។

ជាចុងក្រោយ លោកបណ្ឌិតក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ព្រមទាំងបានណែនាំទៅដល់ប្រជាពលរដ្ឋដែលបានទៅចូលរួមបោះឆ្នោតត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងគូសសន្លឹកឆ្នោត ជាពិសេសលើឡូហ្គោ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.