ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រួមជាមួយរដ្ឋបាលខេត្តស្វាយរៀង និងខេត្តចំនួន២ របស់វៀតណាម ប្រារព្ធពិធី​ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រួមជាមួយរដ្ឋបាលខេត្តស្វាយរៀង និងខេត្តចំនួន២ របស់វៀតណាម ប្រារព្ធពិធី​ជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោកស្រី​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រារព្ធពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង។

អ្វីដែលពិសេសនោះ គឺមានការសហការចូលរួមប្រារព្ធពិធីរួមគ្នារវាងរដ្ឋបាលខេត្តស្វាយរៀង និងខេត្តចំនួន២ទៀតរបស់វៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ។

ឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ផ្ដើមចេញពីផ្លែផ្លានៃចំណងកិច្ចសហប្រតិបត្តិ ខេត្តស្វាយរៀង ខេត្តឡុងអាន ខេត្តតៃនិញ បានកសាងនិងសម្រេចបានសមិទ្ធផលរួមគ្នាក្នុងគ្រប់ដំណាក់កាល ជាពិសេសក្នុងឆ្នាំ២០២២កន្លងមក។

លោកបានបន្តថា រដ្ឋបាលខេត្តស្វាយរៀងនឹងបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានិងគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជនទាំងសងខាង និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍតាមតំបន់ព្រំដែនប្រកបដោយសន្តិភាព ភាតរភាព និងចីរភាព។

ជាមួយគ្នានោះ លោកស្រី ម៉ែន សំអន បានបន្តទៀតថា​ បន្ទាប់ពីបានបើកប្រទេសឲ្យដំណើរការឡើងវិញ​ក្រោយវិប្បត្តិកូវីដ១៩​ កម្ពុជា​-វៀតណាម​នៅតែរក្សាបាននូវភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ និងស្ថិរភាពយូរអង្វែង។

លោកស្រីបានបន្តថា កិច្ចសហប្រតិបត្តិការរវាងខេត្តទាំង៣ ក៏នៅតែត្រូវបានធានានិងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងតាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យធានាបាននូវនិរន្តរភាពនៃការផ្លាស់ប្ដូរ និងការចរាចរទំនិញនិងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាង​ ធ្វើការប្រមូលផលដំណាំផ្សេងៗនៅតាមព្រំដែនបានរលូននិងល្អប្រសើរ ការរួមគ្នាកែលម្អនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.