ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌ធ្ងន់ធ្ងរ នឹងមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌ធ្ងន់ធ្ងរ នឹងមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងព័ត៌មាន ​នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសថា ការដកអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌ធ្ងន់ធ្ងរ នឹងមិនប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជាទេ។

ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានយុវជនប្រមាណជា ១០នាក់ ដែលបានអះអាងថា មកពីក្លឹបយុវជនចំនួន ០៤ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ បានយកញតិ្តមកដាក់នៅក្រសួងព័ត៌មាន ដោយស្នើសុំឱ្យក្រសួងពិនិត្យឡើងវិញ និងអនុញ្ញាតិឱ្យ «សារព័ត៌មាន VOD និងសារព័ត៌មានឯករាជ្យផ្សេងទៀត ដែលត្រូវបានដកអាជ្ញាប័ណ្ណកន្លងមកបើកដំណើរការឡើងវិញ»។

ឆ្លើយតបទៅនឹងញត្តិនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ដូចខាងក្រោម៖

១៖ ខ្លឹមសារក្នុងញត្តិដែលបានដាក់មកក្រសួងព័ត៌មាន បានប្រើពាក្យថា «…សារព័ត៌មានVOD និងសារព័ត៌មានឯករាជ្យផ្សេងទៀត…»។ អ្នកនាំពាក្យក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ញត្តិបញ្ជាក់ឱ្យបានច្បាស់លាស់ថាតើ សារព័ត៌មានឯករាជ្យផ្សេងទៀតសំដៅដល់សារព័ត៌មានប្រភេទណា និងមានឈ្មោះអ្វីខ្លះ? អ្នកនាំពាក្យក្រសួងព័ត៌មានសូមបញ្ជាក់ថា ការផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានទាំងអស់ ក្រសួងពុំដែលបានបញ្ជាក់ក្នុងអាជ្ញាប័ណ្ណថា សារព័ត៌មានណាមួយឯករាជ្យ ឬមិនឯករាជ្យឡើយ។ ដូច្នេះ អ្នកនាំពាក្យក្រសួងព័ត៌មានយល់ឃើញថា ការប្រើពាក្យ «សារព័ត៌មានឯករាជ្យ» ជាចេតនាដែលនាំឱ្យមានការបែងចែក រើសអើង និងបំបែកបំបាក់សាមគ្គីភាពរវាងអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាននៅកម្ពុជា។

២៖ ការដកអាជ្ញាប័ណ្ណពីអង្គភាពសារព័ត៌មានណាមួយ សុទ្ធតែអនុវត្តទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន។ ការដកអាជ្ញាប័ណ្ណពី អង្គភាពសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ បំពានក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ និងបំពានសិទ្ធិអ្នកដទៃ ហើយមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ពុំអាចចាត់ទុកថា ជាការរឹតត្បិត សិទិ្ធសេរីភាព ការគំរាមកំហែង ឬការធ្វើទុក្ខបុកម្នេញដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មាននោះឡើយ។ ដូច្នេះ ការដកអាជ្ញាប័ណ្ណពីអង្គភាពសារព័ត៌មានដែលប្រព្រឹត្តិខុសច្បាប់ បំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានធ្ងន់ធ្ងរ និងបំពានសិទ្ធិអ្នកដទៃ ហើយមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ដូចជា VOD ជាដើម មិនបានធ្វើឱ្យប៉ះពាល់ដល់លំហសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជានោះទេ។ ផ្ទុយទៅវិញ វិធានការនេះ ជាការពង្រឹងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន និងការទទួលខុសត្រូវរបស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន នៅកម្ពុជាទៅវិញទេ។

៣៖ អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវជាថ្មីម្តងទៀត សូមឱ្យអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ គោរពក្រមសីលធ៌មវីជ្ជាជីវៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.