ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក​វរសេនីយ៍ទោ រឿង សារិត ត្រូវបាន​តែងតាំង​ជា​មេ​បញ្ជារ​ការ​កងការពារ​ព្រំដែន​លេខ​៥០៣ ជំនួស​លោក​ឧត្តមសេនីយ៍ ឃួន ជឿន ដែល​ទទួលមរណភាព

លោក​វរសេនីយ៍ទោ រឿង សារិត ត្រូវបាន​តែងតាំង​ជា​មេ​បញ្ជារ​ការ​កងការពារ​ព្រំដែន​លេខ​៥០៣ ជំនួស​លោក​ឧត្តមសេនីយ៍ ឃួន ជឿន ដែល​ទទួលមរណភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិ​ទី​៥ មេបញ្ជាការ​ទិស​ទី​១​បន្ទាយមានជ័យ បាន​ប្រគល់​ភារកិច្ច​ជូន​លោក​វរសេនីយ៍ទោ រឿង សារិត មេបញ្ជាការ​ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ​កងការពា​រ​ព្រំដែន​លេខ​៥០៣ (​បាន​ទទួល​មរណៈ​)​។​

​ពិធី​នេះ​ធ្វើឡើង​នា​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ នៅ​ទីបញ្ជាការដ្ឋាន​កងការពា​រ​ព្រំដែន​លេខ​៥០៣ នៅ​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ិន សារ៉ន នាយការិយាល័យ​ទី​១​យោធភូមិភាគ​ទី​៥​។​

​ក្នុងឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​ចូលរួម​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់ និង​អនុវត្ត​តាម​ផែនការ​ដែល​ថ្នាក់លើ​ដាក់ចុះ ចូលរួម​សហកា​រការ​ងារ​គ្រប់​ស្ថាប័ន គ្រប់​កងកម្លាំង ដើម្បី​ការពារ​ការធ្វើដំណើ​ររ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​ត្រឡប់មក​ពី​ធ្វើការ​ប្រទេស​ថៃ និង​ធ្វើ​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​លួច​ចូល​ទៅ​ធ្វើការ​ប្រទេស​ថៃ​ខុសច្បាប់​
​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ ទឹកជំនន់ ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ និង​យថាហេតុ​ផ្សេងៗ​។​

​លោក​ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បាន​បន្ត​ណែនាំ​ឱ្យ​កងកម្លាំង​ចូលរួម​ធ្វើ​ការដឹកនាំ​បញ្ជា និង​ការងារ​ត្រៀម​ប្រយុទ្ធ​ដូចជា​ការថែរក្សារ​ស្តារ​ប្រព័ន្ធ​លេណដ្ឋាន​ដែលមាន​ស្រាប់ និង​ថែរក្សា​នូវ​យុទ្ធោបករណ៍ គ្រប់​ប្រភេទ​ដែល​ថ្នាក់លើ​បាន​ផ្តល់​ឲ្យ​បំផុស​ចលនា​ឲ្យ​កងកម្លាំង​ចូលរួម​រៀនសូត្រ និង​ធ្វើការ​ហ្វឹកហ្វឺន​ឲ្យបាន​គ្រប់តាម​ផែនការ​ដែល​ថ្នាក់លើ​ដា​ក់​ឲ្យចូល​រួម​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព និង​ចូលរួម​នៅក្នុង​ការងារ​កសាង​ពង្រឹង​អង្ក​ភាព​រឹង​លើ​គ្រប់​វិស័យ តាមរយៈ​ការងារ​បង្កបង្កើនផល​ដាំ​បន្លែបង្ការ ដើម្បី​បម្រើ​ផ្ទះបាយ ជាពិសេស​ហូប​ស្អាត​រស់នៅ​ស្អាត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.