ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ដ​, ឧត្តមសេនីយ៍ឯក ស ថេត កោតសរសើរ​កម្លាំង​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​កន្លងមក

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​បន្ដ​, ឧត្តមសេនីយ៍ឯក ស ថេត កោតសរសើរ​កម្លាំង​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​កន្លងមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភា​ព​ការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​សម្រាប់ ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​ស្នងការរង ក្រុម​ជំនួយការ លោក​-​លោកស្រី​នាយ នាយរង ការិយាល័យ លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទាំ​ង​១០៥ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ផង​ដែរ សរុប​ចំនួន​៦៣០​នាក់​។​

​ជា​កិច្ច​ចាប់ផ្តើម លោកស្នងការ បាន​មានមតិ​ស្វាគមន៍​ចំពោះ​សមាជិក សមាជិកា នៃ​អង្គប្រជុំ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ និង​បាន​អនុញ្ញាតឲ្យ​លោក​ឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរង​ទទួល​ផែនកា​រងារ​សេនាធិការ ឡើង​អាន​របាយការណ៍​សង្ខេប​អំពី​លទ្ធផល​កិច្ចប្រតិបត្តិការ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​មួយចំនួន សម្រាប់​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០២៣​។​

​ជាមួយ​នោះ​ដែរ ក៏​មាន​ការចូលរួម​មតិ​របស់​លោក លោកស្រី​ស្នងការរង លោក​អធិការនគរបាល​ខណ្ឌ ទាក់ទង​ទៅនឹង​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​កម្លាំង ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មេី​ស បញ្ហា​ប្រឈម ដំណោះស្រាយ និង​ផែនការ​ដឹកនាំ​បន្ត​។​

​ក្រោយពី​បាន​ស្តាប់​របាយការណ៍​របស់​លោក​ស្នងការរង​ទទួល​ផែន​សេនាធិការ និង​មតិ​ចូលរួម​របស់​សមាជិក​នៃ​អង្គប្រជុំ​រួច​មក​, លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​មានមតិ​កត់សម្គាល់​នូវ​បញ្ហា​មួយចំនួន​ដែល​បាន​ជួបប្រទះ​ក្នុង​ពេល​អនុវត្ត​ការងារ​កន្លងមក ព្រមទាំង​ផ្សព្ធផ្សាយ​ទិសដៅ​ការងា​ររបស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ដឹកនាំ​ពិភាក្សា ពិគ្រោះ​យោបល់​យ៉ាង​ហ្មត់ចត់ ដើម្បី​ដាក់ចេញ​វិធានការ​អនុវត្ដ ក្នុង​ឆ្នាំ​២០២៣ ទទួលបាន​ជោគជ័យ​។​

​លោក​បាន​ធ្វើ​ការកោតសរសើ​រ​ដល់​កងកម្លាំង​ទាំងអស់​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចូលរួម​ថែរក្សា ការពារ​សន្តិសុខ សុវត្ថិភាព បាន​យ៉ាង​ល្អ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេលកន្លងមក ក៏ដូចជា​ការងារ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ការងារ​ប្រឆាំង​ជួញដូរ​មនុស្ស ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ការគ្រប់គ្រង​ជនអន្តោប្រវេសន៍ ការរៀបចំ​សណ្តាប់ធ្នាប់ ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ ជួយ​អន្តរាគមន៍​ទាន់ពេលវេលា ព្រមទាំង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​យ៉ាង​ល្អ ក្នុង​ការរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​ការពារ​យុទ្ធនាការ​បោះឆ្នោត និង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ពេលកន្លងមក ប្រកប​ដោយ​ភាពជោគជ័យ​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ណែនាំ​ដល់​លោក លោកស្រី​ស្នងការរង ដែល​មាន​ភារកិច្ច​ចុះជួយ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ លោក លោកស្រី​ស្នងការរង​ទទួល​ផែនការ​ជំនាញ លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០៥ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការប្រជុំ​ពិភាក្សា​គ្នា​ជា​ប្រចាំ ដេ​ី​ម្បី​ដាក់ចេញូ​នូវ​ផែនការ ក្នុង​ការបង្ការ ទប់ស្កាត់​ទប់​ល្មេី​ស ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ដែល​ប្រព្រឹត្ត​បទ​ល្មេី​ស ស្រាវជ្រាវ​មុខសញ្ញា​ដោយ​អនុវត្ត​តាម​ដីការ ស្រាវជ្រាវ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនេី​ង និង​មុខសញ្ញា​ពាក់ព័ន្ធ​ដែល​នៅ​សេសសល់​មួយចំនួនទៀត​។​

​ក្រៅពីនេះ លោក​បាន​សង្កត់ធ្ងន់​ដល់​លោក​ស្នងការរង​ទទួល​ផែន​ចរាចរណ៍​ផ្លូវ ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​លេីការ​ណែនាំ​អប់រំ​ដល់​មន្ត្រី​អនុវ​ត្ត​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ដោយ​ប្រេី​ប្រាស់​កាយវិការ និង​ពាក្យ​សំដី​ឲ្យបាន​សមរម្យ​ជាមួយ​ប្រជាព​ល​រដ្ឋ​។​

​ដោយឡែក លោក​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទ​ល្មេី​ស​គ្រឿងញៀន ឲ្យ​យកចិត្តទុកដាក់ ក្នុង​ការស្រាវជ្រាវ​បង្ក្រាប​ឲ្យបាន​នូវ​មុខសញ្ញា​ជួញដូរ ទីតាំង​លួចលាក់ ចែកចាយ និង​ប្រេី​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស​ណែនាំ​ដាច់ខាត ដល់​មន្ត្រី​ទាំងអស់​ហាម​ពាក់ព័ន្ធ​ក្នុង​ការប្រេីប្រាស់​សារធាតុ​ញៀន បេ​ី​មិន​ដូច្នោះ​ទេ គឺ​ត្រូវតែ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ជាពិសេស​អាច​ត្រូវ​សុំ​គោលការណ៍​ដេ​ី​ម្បី​បណ្តេញចេញ​ពី​ក្របខណ្ឌ​នគរបាលជាតិ ម្យ៉ាងវិញទៀត ត្រូវ​បន្ត​ជំរុញ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ (​ក​៤) សៀវភៅ​ស្នាក់នៅ (​ក​២) ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ឆាប់រហ័ស​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​បន្ដថា កម្លាំង​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការត្រួតពិនិត្យ​វត្ត​មាន​កម្លាំង ប្រចាំ​បញ្ជា ត្រូវ​មាន​កម្លាំង​ជាក់ស្តែង រួមជាមួយ​ម៉ូតូ និង​រថយន្ត ដើម្បី​ត្រៀម​ចេញ​ដោះស្រាយ ជួយសង្គ្រោះ និង​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា ជា​ពិសេស​ត្រូវ​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ និង​ពិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម នាពេល​ខាងមុខ​ជាដើម​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.