ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

គោយន្ត​មួយគ្រឿង​ដឹក​ឈើ​របស់​ឈ្មួញ​ឃុបឃិត​ជាមួយ​មេ​ប៉ុស្តិ៍​សង្កេត​ការពា​ម​អូរ​សេដ្ឋី​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាប់​ឆ្នាំ​

គោយន្ត​មួយគ្រឿង​ដឹក​ឈើ​របស់​ឈ្មួញ​ឃុបឃិត​ជាមួយ​មេ​ប៉ុស្តិ៍​សង្កេត​ការពា​ម​អូរ​សេដ្ឋី​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាប់​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរីៈ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​គោយន្ត​ដឹក​ឈើ​ពេញ​ដែល​ឈ្មួញ​ឃុបឃិត​ជាមួយ​មេ​ប៉ុស្តិ៍​សង្កេ​ការ​ច្រករបៀង​អូរ​សេដ្ឋី​បម្រុង​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​សកម្មភាព​ជំនួញ​ឈើប្រណិត​និង​ឈើក្រហម​តាម​ច្រករបៀង​ខាងលើនេះ​គឺ​ប្រព្រឹត្តឡើង​រាប់​ឆ្នាំ​មកហើយ​។​

​មន្ត្រី្ក​កងកម្លាំង​នគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​មួយរូប​បាន​អោយដឹងថា ឈ្មួញ​កំពុងតែ​សម្រុក​ដឹកឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ពាម​អូរ​សេដ្ឋី​នោះ កម្លាំង​របស់​លោក​បាន​ដាក់​ស្ទាក់​ចាំ​មើល ហើយ​ក៏​ឈាន​ចូល​ទៅ​ចាប់​បាន​គោយន្ត​កែ​ច្នៃ​មួយ​គ្រឿង​ធំ​ដែល​ផ្ទុក​ឈើ​ប្រភេទ​លេខ​១ មាន​សុ​ក្រំ និង​ខ្វាវ ។​

​ហេតុការណ៍​ដែល​ប៉ូលិស​បង្ក្រាប​បាន​ឈើ​នោះ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​០៥ ខែ​ឧសភា ស្ថិតនៅ​ភូមិ​ពែ​ង ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដែល​ឈ្មួញ​បម្រុង​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ពាម​អូរ​សេដ្ឋី ដោយ​មាន​ការឃុបឃិត​ជាមួយ​មេ​ប៉ុស្តិ៍​សង្កេត​ការ​ឈ្មោះ វរ​សេនីយ៍ និន ណា (​ហៅ​ប៉ិច​) ចំណុះ​អោយ​នគ​បាល​ការពារ​ព្រំដែន​គោក​៦២៣ ដែល​គ្រប់គ្រង​ដោយ​លោក​វរ​សេនីយ៍ ងួន សុវណ្ណ​។
​ចំណែក​ប៉ុស្តិ៍​សង្កេត​ការ​របស់​កងទ័ព​គ្រប់គ្រង​ដោយ​ឈ្មោះ អូន វ៉ៃ ញាប់ ចំណុះ​អោយ​មូលដ្ឋាន​កងទ័ព​វរៈ​១០២ ដែល​គ្រប់គ្រង​ដោយ​លោក​វរៈសេនីយ៍​លី វណ្ណា​រ៉ា​។ ហើយ​មេ​ប៉ុស្តិ៍​សង្កេត​ការ​ទាំង​២​រូបនោះ​មាន​ទេពកោសល្យ​ក្នុង​ការឃុបឃិត​ជាមួយ​ជនជាតិ​វៀវណាម​លួច​ជួញដូរ​ឈើប្រណិត​និង​ឈើក្រហម​អាណាធិបតេយ្យ​រាប់​ឆ្នាំ​មកហើយ ដើម្បី​យក​លុយ​ទៅ​បំពេញ​មហិច្ឆិតា​មេ​របស់​ខ្លួន​ព្រោះ​ម្នាក់ៗ​នៅ​ក្រាញ់ ឫ​សឹងតែ​ដុះ​ស្លែ​ទៅហើយ រហូតមកដល់​ពេលនេះ​។​

​ជុំវិញ​ការចោទប្រកាន់​ជំ​នួន​ឈើប្រណិត​ដែល​បាន​ប្រព្រឹត្ត​រាប់​ឆ្នាំ​មក​ហើយ​តាម​ច្រករបៀង​ពាម​អូរ​សេដ្ឋី​នោះ មេ​ប៉ុស្តិ៍​សង្កេត​ការ​លោក និន ណា (​ហៅ​ប៉ិច​) និង​លោក​អូន វ៉ៃ​ញាប់ មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បាន​ទេ​នៅ​រសៀល​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​៕
​សន ចាន​ឌី​

 

20150508ch (1) 20150508ch (2) 20150508ch (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.