ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តម ឃួង ស្រេង សូមគោរពជូន សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើតិមហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ មហាឧបាសក ឌី បូ បានទទួលមរណភាព ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ

ឯកឧត្តម ឃួង ស្រេង សូមគោរពជូន សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើតិមហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ មហាឧបាសក ឌី បូ បានទទួលមរណភាព ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ឯកឧត្តម ឃួង ស្រេង សូមគោរពជូន សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើតិមហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ មហាឧបាសក ឌី បូ បានទទួលមរណភាព ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ

ចែករំលែក៖

ភ្នំពេញ ៖ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើតរបស់មហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ មហាឧបាសក ឌី បូ បានទទួលមរណភាព ក្នុងជន្មាយុ ១០២ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្នា មានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលដំណឹងថា ប្អូនប្រុសបង្កើត របស់មហាឧបាសិកា ឌី ប៉ុក និងត្រូវជាពូបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា គឺ មហាឧបាសក ឌី បូ បានទទូលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៤៥ នាទី ក្នុងជន្មាយុ ១០២ ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសងងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពអនុញ្ញាតចូលរួម រំលែកទុក្ខ ប្រកបដោយក្តីក្តុកក្ដួលជាទីបំផុតជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងក្តីសោកស្តាយសង្វេគ ស្រណោះអាឡោះអាល័យយ៉ាងក្រៃលែង ចំពោះ ការបាត់បង់ មហាឧបាសក ឌី បូ ។

មរណភាពរបស់ មហាឧបាសក ឌី បូ គឺជាការបាត់បង់ដ៏ធំធេងនូវ បិតា ជីតា ជីតាទួត និងញាតិមិត្តដ៏ឧត្តុង្គឧត្តម ប្រកប ទៅដោយព្រហ្មវិហារធម៌ ការសណ្ដោសប្រោសប្រណី និងជាពុទ្ធសាសនូបត្ថម្ភដ៏ឆ្នើមមួយរូប គួរជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែល ស្ទើរពេញមួយជីវិត មហាឧបាសក ឌី បូ បានបន្សល់ទុកនូវសមិទ្ធផលច្រើនឥតគណនាក្នុងវិស័យពុទ្ធចក្រ ដើម្បីទ្រទ្រង់វិស័យ ព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លាបរិសុទ្ធបំផុត។

យើងខ្ញុំទាំងអស់គ្នា សូមគោរពចូលរួមរំលែកទុក្ខដោយសេចក្តីសង្វេគជាទីបំផុត និងសូមវន្ទាឧទ្ទិសបួងសួងដល់ដូង វិញ្ញាណក្ខន្ធរបស់ មហាឧបាសក ឌី បូ សូមបានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មេត្តាទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.