ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

លេង​ល្បែង​ចាញ់​អស់ បែកគំនិត​ប្រឌិត​រឿង​ដោយ​ដាក់​ពាក្យបណ្តឹង​ថា​ចោរ​គាស់​ផ្ទះ ធ្វើអោយ​សមត្ថកិច្ច​ឈឺក្បាល ស្រាវជ្រាវ​អស់​ជាច្រើន​ម៉ោង​ទើប​ដឹង​ការពិត !

លេង​ល្បែង​ចាញ់​អស់ បែកគំនិត​ប្រឌិត​រឿង​ដោយ​ដាក់​ពាក្យបណ្តឹង​ថា​ចោរ​គាស់​ផ្ទះ ធ្វើអោយ​សមត្ថកិច្ច​ឈឺក្បាល ស្រាវជ្រាវ​អស់​ជាច្រើន​ម៉ោង​ទើប​ដឹង​ការពិត !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ ក្រោយ​ពី​មន្ត្រី​ជំនាញ​សួរដេញដោល​ជីក​ប្ញ​ស ជីក​គល់​ដល់​ម្ចាស់ផ្ទះ​អំពី​រឿង​ចោរ​គាស់​ផ្ទះ​ចូល​លួច​ប្រាក់​និង​គ្រឿង​អល័ង្ការ ស្រាប់តែ​ចម្លើយ​ចុងក្រោយ​របស់​ម្ចាស់ផ្ទះ​បាន​សារភាព​ថា «​មិន​មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​លុយ​និង​គ្រឿង​អល័ង្ការ​អី​ទេ គឺ​ខ្ញុំ​បាន​ប្រព្រឹក្ត​ខ្លួន​ឯង​យក​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​លេង​ល្បែង​ចាញ់​អស់ ហើយ​ខ្ញុំ​បំប៉ោង​រឿង​បែបនេះ ដើម្បី​កុំឲ្យ​ក្រុមគ្រួសារ​ស្ដីបន្ទោស​»​។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បានបញ្ជាក់ កាលពី​ថ្ងៃ​ទី​២៩ មីនា នៅ​ពេល​ចុះ​ទៅ​សួរនាំ​ម្ចាស់ផ្ទះ​ឡើងវិញ ក្រោយពី​មាន​មន្ទិលសង្ស័យ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ តឿ​ន សាវ័​ន្ទ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានមុខ​របរ​លក់​ត្រី រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។ ដំបូង​ឡើយ អ្នកលក់​ត្រី​រូបនេះ​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ដោយ​អះអាងថា ខ្លួន​ជា​ជនរងគ្រោះ​ត្រូវ​ចោរ​គាស់​ផ្ទះ​ចូល​លួច​ប្រាក់ និង​គ្រឿង​អល័ង្ការ​អស់​គ្មាន​សល់ ក្រោយ​ពេល​ខ្លួន​និង​ប្រពន្ធ​ងើប​ពី​យប់​ដឹក​ត្រី​យកទៅលក់​នៅ​ផ្សារ ។ ប៉ុន្តែ​តាម​ការពិត​ខ្លួនឯង លួច​ទ្រព្យ​ខ្លួន​ឯង​យក​ទៅ​លេង​ល្បែង​ចាញ់​សោះ ហើយ​ប្រឹង​បំប៉ោង​ហេតុការណ៍​ក្នុង​ចេតនា​កុំឲ្យ​ក្រុមគ្រួសារ​ជេរប្រទិច ។​

​លោក​វ៉ាន់ តារា នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​បាន​ប្រាប់ថា លោក​បាន​ចុះ​ទៅ​ជួប​សួរនាំ​ផ្ទាល់​ជាមួយ​ម្ចាស់ផ្ទះ​ឈ្មោះ​តឿ​ន សា​វ័ន្ត នេះ ក្រោយពី​មាន​ភាពមិនប្រក្រតី​ជា​ច្រើន​ជុំវិញ​ករណី​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​អ្នកលក់​ត្រី​ខាងលើនេះ ។ លោក​បាន​ប្រាប់ថា មាន​ហេតុផល​ជាច្រើន ដែល​គួរ​ឲ្យ​យើង​មាន​មន្ទិលសង្ស័យ ទើប​លោក​ស្នងការ​បញ្ជា​ឲ្យ​លោក​ចុះ​ទៅ​សួរនាំ​ម្ចាស់ផ្ទះ​នេះ​ឡើងវិញ ។​

​ក្រោយ​ពី​លើក​ហេតុផល​មិន​ប្រក្រតី​ជាច្រើន​សួរនាំ​ដេញដោល​ជាន់កែង ទើប​ម្ចាស់ផ្ទះ​កំហូច​នេះ​ទាល់ច្រក​ក៏​ឆ្លើយ​សារភាពថា «​ពុំ​មាន​ចោរ​គាស់​ផ្ទះ​គាស់​ចូល​លួច​មាស ឬ​លុយ ក្នុង​ផ្ទះ​គាត់​ទេ គឺជា​រឿង​ផ្ទៃក្នុង ក្នុង​គ្រួសារ​គាត់​តែ​ប៉ុណ្ណោះ ទើប​គាត់​បំប៉ោង​រឿង​ទម្លាក់កំហុស​ទៅលើ​ចោរ​បែបនេះ​» ហើយ​ចុងក្រោយ​ម្ចាស់ផ្ទះ​រូប​នេះ បាន​សុំ​អង្វរ​សមត្ថកិច្ច​ដក​ពាក្យបណ្ដឹង​វិញ ។​
​សូមបញ្ជាក់​ថា ករណី​អ្នកលក់​ត្រី​បំប៉ោង​រឿង​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​ខាងលើនេះ ត្រូវ​គេ​អះអាង​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២៦ មីនា នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ក្រោយពេល​ម្ចាស់ផ្ទះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ងើប​ពី​យប់​ដឹក​ត្រី​យកទៅលក់​នៅ​ឯ​ផ្សារ ។ នៅ​ថ្ងៃកើតហេតុ​ដំបូង អ្នកលក់​ត្រី​រូប​នេះ​មិន​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទេ រហូត​ដល់​រឿង​នេះ​បែកធ្លាយ​ដល់​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៧ មីនា ទើប​ជន​នេះ​បង្ខំចិត្ត​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការ​ស្រុក​ឯក​ភ្នំ ។​

​នៅក្នុង​របាយការណ៍​ស​ម​ត្ថ​កិច្ច ទ្រព្យសម្បត្តិ​ដែល​លោក​ចោរ​ផ្ទៃក្នុង​លួច​នោះ​រួមមាន​ខ្សែក​មាស​០២​ខ្សែ​ទម្ងន់​១,៦​ដំឡឹង​, ខ្សែដៃ​មាស​០២​ខ្សែ​ទម្ងន់​១,៣​តំឡឹង​, ចិញ្ចៀន​មាស​០២​វង់​ទម្ងន់​០៤​ជី​, ក្រវិល​មាស​០២​ទម្ងន់​០២​ជី និង ប្រាក់​ខ្មែរ​ចំនួន​៩​លាន​រៀល ។ នៅក្នុង​របាយការណ៍​ដ​ដែល​បាន​បញ្ជាក់​ដែរ​ថា ខាងលើ​នេះ​គឺជា​ទ្រព្យសម្បត្តិ​ដែល​បាត់បង់ តែ​នៅ​មានទ្រព្យ​មួយចំនួនទៀត ដែល​អ្នក​លក់​ត្រី​វ​រូបនេះ​បាន​ប្រាប់ថា នៅ «​សេសសល់​ពី​ចោរលួច​» ក្នុងនោះ​មាន ខ្សែ​ដៃប្លា​ទីន​០១​ខ្សែ​, ក្រវិល​ប្លាទី​ន​០១​គូ​, ប្រាក់​ខ្មែរ​ចំនួន​០២​លាន​រៀល​, ប្រាក់​ដុល្លា​ចំនួន​១២០​ដុល្លា​, ប្រាក់​ថៃ​ចំនួន​២៧០​បាត និង ទូរស័ព្ទ​ចំនួន​០១​គ្រឿង ។​

​លោក វ៉ាន់ តារា ដែល​សួរ​ជីក​ឬ​ស ជីក​គល់ តាម​ជាន់កែង​ម្ចាស់ផ្ទះ​កំហូច​នេះ​ផ្ទាល់​បាន​និយាយថា ចំណុច​ដែល​មិន​ប្រក្រតី គឺ​ត្រង់​រឿង​គ្រឿង​អ​ល័ង្ករ និង​ប្រាក់​មួយ​ចំនួន​ដែល​នៅ​សេសសល់​ពី​ចោរលួច​នេះឯង ។ លោក​បាន​ចោទ​ជា​សំណួរ​ទៅកាន់​ម្ចាស់ផ្ទះ​ថា គ្រឿង​អល័ង្ការ លុយកាក់ និង​ទូរស័ព្ទ​ដែល​សេសសល់​ទុក​នៅ​ជាមួយគ្នា និង​គ្រឿង​អល័ង្ការ និង​លុយ​មួយចំនួន ដែល​ត្រូវ​ចោរ​លួច​យក​ទៅ ចុះ​ហេតុអ្វី​បាន​ជា​ចោរ​មិន​លួច​យក​ទាំងអស់ ? តើ​ហេតុអ្វី​បាន​ជា​ចោរលួច​តែ​គ្រឿងមាស​ដែល​មាន​តម្លៃ រីឯ​គ្រឿង​ប្លាទី​ន​និង​ប្រាក់​មួយ​ចំនួន​ចោរ​មិន​លួច ?

​ត្រង់​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​រូប​នេះ​ទាល់​តម្រិះ​ក៏​ព្រមឆ្លើយ​សារភាពថា «​មិន​មាន​ចោរ​ចូល​លួច​ទេ គឺ ជា​រឿង​ផ្ទៃក្នុង ក្នុង​គ្រួសារ​គាត់ ហើយ​គាត់​សុំ​ដក​ពាក្យបណ្ដឹង​វិញ​»​។ ជុំវិញ​ករណី​នេះ លោក ឡុង យោធា​វីរៈ អធិការ​ស្រុក​ឯក​ភ្នំ បាន​ថ្លែង​ប្រាប់​ដែរ​ថា ករណី​ចោរ​គាស់​ផ្ទះ​អ្នកលក់​ត្រី​ខាងលើនេះ តាមពិត​ពុំមាន​កើតឡើង​ដូច​ម្ចាស់ផ្ទះ​បាន​ប្ដឹង​នោះ​ទេ ក្រោយ​ពី​ការស៊ើបអង្កេត គឺ​ម្ចាស់ផ្ទះ​បំប៉ោង​សភាពការណ៍ ។​

​លោក​ថា ម្ចាស់ផ្ទះ​បាន​ប្រឹង​បំប៉ោង​រឿងនេះ ដោយ​ទម្លាក់កំហុស​ទៅលើ​ចោរ លុះ​សួរនាំ​ដេញដោល ទើប​ម្ចាស់ផ្ទះ​រូប​នេះ​សារភាពថា ខ្លួន​បាន​យក​គ្រឿង​អល័ង្កានិ​ងលុយ​ចំនួន​៩​លាន​រៀល ទៅ​លេង​ល្បែង​ចាញ់​អស់ ទើប​បំប៉ោង​ចោទប្រកាន់ថា «​ចោរ​គាស់​ផ្ទះ​គាត់​ចូល​លួច​ទ្រព្យសម្បត្តិ​គាត់​» ។​
​លោក​អធិការ​បាន​បញ្ជាក់ថា ជាមួយនឹង​ការសារភាព​ទ​ទូល​កំហុស ជន​បំប៉ោង​សភាពការណ៍​ម្នាក់នេះ ក៏​បាន​អង្វរ​សុំ​ដក​ពាក្យបណ្ដឹង​វិញ​ដែរ ហើយ​ពេលនេះ​យើង​បាន​បញ្ចប់​សំណុំរឿង​នេះ​ហើយ ត្រឹម​ម្ចាស់ផ្ទះ​សារភាពថា «​ខ្លួន​ជា​អ្នក​លួច​ទ្រព្យ​ខ្លួនឯង យក​ទៅ​លេង​ល្បែង​ចាញ់​អស់​» ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.