ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​ប្រជុំ​ពិភាក្សា​អំពី​ការរៀបចំ​ស​ន្និសិទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​២០២៤ ជាមួយ​គណ​:​ប្រតិភូ​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក និង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​ប្រជុំ​ពិភាក្សា​អំពី​ការរៀបចំ​ស​ន្និសិទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​២០២៤ ជាមួយ​គណ​:​ប្រតិភូ​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក និង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​) ៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ចូលរួម​ប្រជុំ​ពិភាក្សា​អំពី​ការរៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​២០២៤ ជាមួយ​គណៈប្រតិភូ​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក និង​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មាន​ការរៀបចំ​សន្និសីទកាសែត​ដោយ​មាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​តាំងពី​អ្នក​ផលិត កែច្នៃ និង​ទីផ្សារ ដើម្បី​ជួប​គ្នា​ជជែក​ពិភាក្សាគ្នា ចូលរួម​យោបល់ និង​រក​ដំណោះស្រាយ​រួម​លើ​ស្វាយចន្ទី ការប្រើប្រាស់​ឱ្យ​អស់​សក្តានុពល​ដោយ​មិន​បង្កើន​ការចំណាយ និង​គិតគូរ​ដល់​បរិស្ថាន (Eco-Friendly)​។​

​បើតាម ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​បើកទូលាយ​សម្រាប់​ការវិនិយោគ និង​សហការ​ល្អ​ជាមួយ​គ្នា ដោយ​ត្រូវ​គៀងគរ និង​ជំរុញ​អ្នកវិនិយោគ​បរទេស មក​ធ្វើ​ការវិនិយោគ​ស្វាយចន្ទី​នៅ​កម្ពុជា ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក ដើម្បី​កែច្នៃ និង​ទទួលបាន​នូវ​តម្លៃ​បន្ថែម​។ ការងារ​នេះ នឹង​រួមចំណែក សម្រេច​គោលដៅ​រាជរដ្ឋាភិបាល​ក្នុង​ការពង្រីក​ការនាំ​ចេញ​ស្វាយចន្ទី​ទៅកាន់​ពិភពលោក និង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​អធិរាជ​ស្វាយចន្ទី ស្របតាម​គោលនយោបាយ​ជាតិ​ស្វាយចន្ទី​ឆ្នាំ​២០២២-២០២៧ និង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ប្រកាស​ក្នុង​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ គឺ​ចង់​កែប្រែ​ប្រទេស​កម្ពុជា​ឱ្យក្លាយ​ទៅ​ជា​អធិរាជ​ស្វាយចន្ទី​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.