ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ​នាំ​អំណោយ​ចែកជូន​ពលរដ្ឋ​និង​រំលឹក​ពី​ថ្ងៃ​៧​មករា​១៩៧៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៨​នេះ  លោក សុខ សម្បត្តិ  ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ និង​មន្ត្រី​គណបក្ស​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង មន្ត្រី​គណបក្ស​សង្កាត់​ព​ន្សាំ​ង បាន​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​និង​ជា​សមាជិក បក្ស ចំនួន​៥៣​គ្រួសារ នៅ​ភូមិ​ត្រពាំង​ទទឹង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ អំណោយ​រួមមាន ៖ អង្ករ​៣០​គីឡូក្រាម និង​ថវិកា ១​មុឺន​រៀល ។

​លោក  សុខ សម្បត្តិ បាន​មានមតិ​សំណេះសំណាល​ដោយ​បាន​នាំយក​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជា​ឧត្តម​ភរិយា​របស់​សម្តេច​, ឯ​.​ឧ ប៉ា សុជាតិ​វង្ស ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​, ឯ​.​ឧ ឃួ​ង ស្រេង ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ និង​ជា​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជូន​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ដែល​បាន​អញ្ជើញ​មក​ទទួល​យក​អំណោយ​។​

​លោក សុខ សម្បត្តិ បាន សង្កត់ធ្ងន់​ថា​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​តែងតែ​យកចិត្តទុកដាក់​ជានិច្ច ជាប្រចាំ ចំពោះ​ប្រជាពលរដ្ឋ​និង​សមាជិក​បក្ស​ដែលមាន​ជីវភាព​ខ្វះខាត ទីទ័លក្រ ដោយ​មិន​បណ្តែត បណ្តោយ អោយ​ប្រជាពលរដ្ឋ​ឬ​សមាជិក​បក្ស​របស់​ខ្លួន​ស្លាប់​ដោយ​អត់បាយ​ហូប​នោះទេ  ។ លោក​ប្រធាន​បក្ស ខណ្ឌ​ព្រែក​ព្នៅ​ក៏បាន​ផ្តាំផ្ញើ​
– សូម​ប្រជាពលរដ្ឋ និង​ជា​សមាជិក​បក្ស​ខិតខំ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​.
– ខិតខំ​បំពេញ​តម្រូវការ ដោះស្រាយ​នូវ​សំណើរ សំណូមពរ របស់​ប្រជាពលរដ្ឋ និង​សមា​ជិ​បក្ស​អោយបាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​.
– ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​មូលដ្ឋាន​តាម​ផែន​ការអភិវឌ្ឍ​មូលដ្ឋាន មានដូចជា ផ្លូវ ស្ពាន ស្រះ​ទឹក អណ្តូងទឹក ទឹកស្អាត​និង​ភ្លើង​អគ្គីសនី ដើម្បី​ប្រែក្លាយ​មូលដ្ឋាន​សង្កាត់​មាន​ការអភិវឌ្ឍឲ្យ​បាន​ខ្លាំង​ក្លា ថែម​ទៀត​សម​មុខ​សមមាត់​ជា​សង្កាត់​នៅក្នុង​រាជធានី​ភ្នំពេញ​។​
– ពង្រឹង​និង​អនុវត្ត​គោលនយោបាយ​ភូមិ​/​សង្កាត់​មាន​សុវត្ថិភាព​ទាំង​០៩​ចំណុច ឲ្យបាន​ខ្លាំងក្លា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​សេចក្តីសុខ​និង​សុវត្ថិភាព ។​
– ពង្រឹង​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា  ។ កាន់តែ​ល្អប្រសើរ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់  ។​
– មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់​ដែល​ស្គាល់​សុខទុក្ខ​របស់​ប្រជាជន​និង​ជួយ​រក្សា​សេចក្តីសុខ ខិតខំ​ថែរក្សា​សន្តិភាព រួម​ទាំង​ការអភិវឌ្ឍ​ប្រទេស  ជាតិឲ្យមាន​ការរីកច​ម្រើ​ន​លើ​គ្រប់​វិស័យ​ជូន​ប្រជាជន​និង​មាតុប្រទេស​៕

r180107a1

r180107a5 r180107a3 r180107a4 r180107a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.