សពពលករខ្មែរម្នាក់ត្រូវបានបញ្ជូនមកស្រុកកំណើតវិញតាមច្រកអន្តរជាតិគីឡី១៣
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
លោក អនុសេនីយ៍ត្រី ពេជ្រ ផានិត អនុប្រធានក្រុមការងារក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ច្រក ច្រកទ្វារអន្តរជាតិ គីឡូ១៣(ភ្នំដី)បានសម្របសម្រួលជាមួយ ប្រធានស្នាក់ការច្រកទ្វា នៅថ្ងៃទី៣០.ខែមិនា.ឆ្នាំ២០២៣វេលាម៉ោង០៣.៣០នាទីរសៀលដោយបានសហការ និង នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)ទទួលសពពលករខ្មែរ ម្នាក់ឈ្មោះសារ៉ាយ រ៉ូសា [SREY RO SAM]ថ្ងៃកំណើត១៥,ខែមីនាឆ្នាំ១៩៨៩ដែលទៅធ្វើការនៅប្រទេសថៃ ហើយជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុក តាមបណ្តោយផ្លូវទេពរាក់ ត្រើយខាងលិច ភូមិត្រក/សៀបបាងផ្លាលេខ៤៧ ផ្លូវក្រវ៉ាង/សង្កាត់បាងផ្លា ខេត/ស្រុកបាងផ្លី បណ្តាលឲ្យបាត់បង់ជីវិតហើយត្រូវបាននាំសពពីប្រទេសថៃ មកកម្ពុជាក្នុងទឹកដីកំណើតវិញ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី តាមបែបព្រះពុទ្ធសាសនា នៅឯស្រុកកំណើត។ក្រុមគ្រូពេទ្យ និងក្រុមគ្រួសារនៃសព បានទទួលសពប្រជាពលរដ្ឋខ្មែរដែលទៅធ្វើការនៅប្រទេសថៃ ហើយជួបគ្រោះថ្នាក់ចរាចរណ៍បាត់បងជីវិត ហើយត្រូវនាំសពពីប្រទេសថៃ មកកម្ពុជាជាទឹកដីកំណើត ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី តាមបែបព្រះពុទ្ធសាសនា ។

សពពលករខ្មែរម្នាក់ត្រូវបានបញ្ជូនមកស្រុកកំណើតវិញតាមច្រកអន្តរជាតិគីឡី១៣ ខេត្តបាត់ដំបង,ស្រុកសំពៅលូន
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


