ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាល​ខេត្ត​កំពត ស្នើ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ គិត​ពី​តម្រូវការ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ជា​ចំបង

អភិបាល​ខេត្ត​កំពត ស្នើ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បំរើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ គិត​ពី​តម្រូវការ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ជា​ចំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បាន​ស្នើឲ្យ​អាជ្ញាធរ ក្រុង សង្កាត់ ភូមិ ត្រូវតែ​យកចិត្តទុកដាក់​បំរើ​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ ហើយ​ត្រូវ​គិត​ពី​តម្រូវការ និង​សុខទុក្ខ​របស់​ពលរដ្ឋ​ជា​ចំបង ហើយ​លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ទៅកាន់​ពលរដ្ឋ​ផងដែរ​ថា ប្រសិនបើ​មាន​មន្ត្រី​ណា​ម្នាក់​បំរើ ឬ​ផ្តល់​សេវា​ជូន​បងប្អូន​មិនបាន​ល្អ សូម​រាយការណ៍​ជូន​លោក​ដែល​ជា​អភិបាលខេត្ត ក៏​ជា​ក្នុងនាម​សមាជិក​មួយ​រូប ក្នុង​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​នេះ​ផង​ដែរ​។​

​ការ​ថ្លែង​បែបនេះ ខណៈ​លោក​អភិបាលខេត្ត ម៉ៅ ធនិន ដឹកនាំ​ជួរ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​សង្កាត់​ទាំងបី នៃ​ក្រុង​បូកគោ រួម​មាន​សង្កាត់​ព្រែក​ត្នោត សង្កាត់​កោះ​តូច និង​សង្កាត់​បឹង​ទូក ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម ប្រមាណ​ជាង ២​ពាន់​នាក់ នា​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ ដែល​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរ​វេណ​វត្ត​ព្រែក​អំពិល ស្ថិតក្នុង​ភូមិ​ព្រែក​អំពិល សង្កាត់​កោះ​តូច និង​ក្នុង​បរិវេណ​វត្ត​រការ ស្ថិតនៅ​ភូមិ​គី​ឡូ​១២ សង្កាត់​កោះ​តូច ក្រុង​បូកគោ​។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត បន្ដថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ក្រោយពេល​ដែល​សម្តេច​លះបង់​គ្រប់បែបយ៉ាង ដើម្បី​យក​មក​នូវ​សុខ​សន្តិភាព​ជូន​ជាតិ ជូន​ប្រជាជន សម្តេច​បាន​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រទេសជាតិ យកចិត្តទុកដាក់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​ចាត់ទុក សុខទុក្ខ របស់​ប្រជាពលរដ្ឋ ជា​សុខទុក្ខ​របស់​សម្តេច​។ ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ក្រោម​ម្លប់​នៃ​សុខសន្តិភាព សម្តេច​តែងតែ​គិតគូរ​ជា​និច្ច​ចំពោះ​សុខទុក្ខ និង​ក្តីកង្វាល់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​សម្តេច​តែងតែ​ណែនាំ និង​ជំរុញ​ជានិច្ច​ដល់​ថ្នាក់ដឹកនាំ​រាជធានី​-​ខេត្ត ទាំងអស់ ត្រូវ​ចុះ​ជាប់​ជានិច្ច​ជាមួយ​ប្រជាពលរដ្ឋ និង​ត្រូវ​ដឹង​ពី​តម្រូវការ​ផ្សេងៗ​របស់​ពួកគាត់​។ ហើយ​ការចុះ​មក​សំណេះសំណាល​នាពេលនេះ គឺជា​ទំលាប់​មួយ​ក្នុង​ការ​ចង់ដឹង​ពី​សុខទុក្ខ និង​ការខ្វះខាត​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដោយ​ផ្ទាល់ ព្រមទាំង​ដើម្បី​ទទួលយក​នូវ​សំណើរ និង​សំណូមពរ​ផ្សេងៗ​ពី​ពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ បាន​សំដែង​នូវ​ការដឹងគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​នូវ​សុខ​សន្តិភាព​ជូន​ពួកគាត់ ហើយ​បាន​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ មិន​ថា​នៅ​ទីក្រុង ជនបទ ឬ​តំបន់​ដាច់ស្រយាល​នោះឡើយ​។​

​ពលរដ្ឋ​បាន​បន្តថា ដោយសា​រក​តា្ត​សុខ​សន្តិភាព​នេះហើយ ទើប​ធ្វើឲ្យ​ពួកគាត់​មានជីវភា​ពធូ​ធារ អាច​ប្រកប​មុខរបរ​ទៅតាម​ចំណង់​ចំណូលចិត្ត​។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ក៏​បាន​ថ្លែងអំណរគុណ ដល់​លោក ម៉ៅ ធនិន អភិបាលខេត្ត ដែល​តែងតែ​ចុះ​មក​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដល់​មូលដ្ឋាន​ដោយផ្ទាល់ និង​បាន​ធ្វើ​ការដោះស្រាយ​រាល់​ទំនាស់ និង​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.