ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ ២០២២ និង​លើក​ទិសដៅ ឆ្នាំ ២០២៣​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

ពិធី​បិទ​សន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ ២០២២ និង​លើក​ទិសដៅ ឆ្នាំ ២០២៣​របស់​រដ្ឋបាល​ខេត្ត​សៀមរាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ ២០២៣​នេះ ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​ប្រតិភូ​ក្រសួងមហាផ្ទៃ ប្រតិភូ​រាជរដ្ឋាភិបាល និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង​ខេត្ត អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ បាន​អញ្ជេី​ញ​ចូលរួម​ពិធី​បិទ​សន្និបាត​បូកស​រុប​លទ្ធផល​ការងារ​ឆ្នាំ ២០២២ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​សៀមរាប​ក្រោម​អធិបតីភាព​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តសៀមរាប នៅ​សាល​សន្នីសិទ្ធ​សណ្ឋាគារ​សុខា សៀមរាប​។

​បន្ទាប់​ពី​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាន​រាយការណ៍​ជូន​អង្គសន្និបាត​រួចមក សម្តេច​ពិជ័យ​សេនា​បាន​ប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​យើង​បានងេ​ី​ប​ឡេីង​វិញ​ក្រោយ​ពី​ស្ដារ​ផលប៉ះពាល់​នានា របស់​ប្រជាពលរដ្ឋ ដែល​បណ្ដាលមកពី​ជំងឺ​កូវី​ដ​-១៩ គ្រោះទឹកជំនន់ និង វិបត្តិ​នានា​ជា​សកល ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​យើង​ស្ទុះ​ងើប​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ក្នុង​អត្រា​កំណើន ៧,២% នៅ​ឆ្នាំ​២០២២​។ នៅក្នុង​ឆ្នាំ ២០២២ កម្ពុជា​យើង​ក៏​សម្រេច​បាន​ការរៀបចំ​កា​រ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ប្រកប​ដោយ​លក្ខណៈ សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់ និង បទបញ្ជា ពី​ការបោះឆ្នោត ព្រមទាំង​រក្សា​ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់ និង សុវត្ថិភាព សម្រាប់​ការបោះឆ្នោត យ៉ាង​ល្អប្រសើរ ។ ជាងនេះទៅទៀត ប្រទេស​យើង​មាន​តួនាទី ជា​ប្រធាន​អាស៊ាន ដែល​បាន​សម្រេច​ដោយ​ជោគជ័យ និង ជា​ប្រវត្តិសាស្ត្រ នៃ​ការរៀបចំ ប្រជុំ​សភា​អាស៊ាន លើក​ទី ៤០,៤១​។ ទន្ទឹម​នឹង​សមិទ្ធផល​ខាងលើនេះ យើង​ក៏​បាន​កត់សម្គាល់ អំពី​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់ រួម​ទាំង​កិច្ចការ​ជាច្រើន ដែល​ត្រូវ​បន្ត​ខិតខំ​ពុះពារ​និង​អនុវត្ត​ឲ្យបាន​ល្អ​ជា​បន្ត​ទៀត ។​

​សម្ដេច​ក៏​បាន​កោតសរសើ​រ និង ឯកភាព​តាម​របាយការណ៍​របស់​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដែល​បាន​គូសបញ្ជាក់​អំពី ខ្លឹមសារ​សំខាន់ៗ ដែល​សន្និបាត​យក​ទៅ​ពិភាក្សា ចំណុច​ទាំង​នេះ ដោយ​ផ្តោត​ទៅលើ​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការគ្រប់គ្រង​ដែន​ការពារ​អភិរក្ស​ធនធានធម្មជាតិ ការដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ តុលាការ ការរៀបចំ​ក្រុង​សៀមរាប ក្នុង​ការចូលរួម អនុវត្ត​គម្រោង ទីក្រុង​វៃឆ្លាត និង​ការងារ​វឌ្ឍនភាព នៃ​ការរៀបចំ សោភ័ណភាព សណ្ដាប់ធ្នាប់​សាធារណៈ តាម​ទីប្រជុំជន និង​ក្រុង ស្រុក នៅ​ទូទាំង​ខេត្តសៀមរាប​។ តាម​ស្មារតី​នៃ​អង្គសន្និបាត​បាន​លើកឡើង ហើយ​សម្ដេច​បាន​សង្ឃឹម និង​ជឿជាក់​ថា បញ្ហា​ខាងលើ​នេះ រដ្ឋបាល​គ្រប់​ថ្នាក់ តាំងពី​ថ្នាក់ ខេត្ត ស្រុក ក្រុង ឃុំ​សង្កាត់ និង​បន្ត​ខិតខំ​អនុវត្ត​ទៅ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន ដែល​បាន​កំណត់​ដោយ​ច្បាប់ បទដ្ឋាន​គតិយុត្ត ដែល​រដ្ឋបាល​នីមួយៗ មាន​ការទទួលខុសត្រូវ ទៅតាម​ច្បាប់​ជា​ធរមាន ហើយ​ក៏ដូចជា​ចូលរួម​គាំទ្រ ដល់​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល កម្មវិធី​ការងារ​របស់​រដ្ឋបាល​ខេត្ត ហើយ​ក៏​ជឿជាក់​លើ​ក្រុមការងារ របស់​យើង ក្នុង​ការគាំទ្រ​បញ្ហា​នេះ​។

​សម្ដេច បាន​លើក​នូវ​ចំណុច​សំខាន់ៗ ដែល​ត្រូវ​យកចិត្តទុកដាក់ លើក​ការអនុវត្ត​ចំពោះ​មុខ​ក្នុង​ឆ្នាំ ២០២៣ មាន​ទាក់ទង​ទៅ​នឹង​ការ រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម នឹង​ត្រូវ​បន្ត​ខិតខំ ថែរក្សា​សុខសន្តិភាព ស្ថេ​ភាព​នយោបាយ ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការពារ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​ជាដើម​។​

​សម្តេច​ពិជ័យ​សេនា ក៏​បាន​បញ្ជាក់​ភារកិច្ច​ចំពោះ មុខ​របស់​រដ្ឋបាល​ខេត្ត លើ​ការទទួល​ស្វាគមន៍​នូវ​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ជា​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង ជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង ប៉ា​រ៉ា​ហ្គេម ២០២៣ ព្រមទាំង​ធ្វើ​ការជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​លើ​ការបង្ក្រាប​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ការជួញដូរ​គ្រឿងញៀន និង​ធ្វើ​ការផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ សំខាន់​សិស្សានុសិស្ស ស្រទាប់​យុវវ័យ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​ជា​ឃាតករ​បំបាំង​មុខ​ដ៏​សាហាវ​បំផុត​។ ម្យ៉ាងវិញទៀត ត្រូវ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​ហួសការ​បរិច្ឆេទ​ឱ្យទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ នៅតាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ក្នុង​មូលដ្ឋាន​ខ្លួន ដើម្បី​ត្រៀម​លក្ខណៈ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៧ នៅ​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ​នេះ​ផង​ដែរ​។ ក្នុងឱកាស​នោះ​ដែរ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ធ្វើ​ការបំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រីរាជការ​ចំនួន​១១៦​រូប​ផង​ដែរ​៕​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.