លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្ត បាត់ដំបងជួបសម្តែងការគួរសម និងពិភាក្សាការងារជា មួយលោកJOSSHUA CO STER សេនានុពន្ឋ័រង អនុវត្តច្បាប់និងធ្វើមាតុភូមិនិវត្តន៍ នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា

(បាត់ដំបង)នាព្រឹកថ្ងៃពុធ៨កើតខែចេត្រឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ខែ មីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក JOSSHUA CO STER សេនានុពន្ឋ័រង អនុវត្តច្បាប់និងធ្វើមាតុភូមិនិវត្តន៍ នៃក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា និងសហការី ដែលក្នុងនោះមានការចូលរួមពីលោកស្នងការរងនៃស្នងការដ្ឋានផងដែរ។
ក្នុងជំនួននេះធ្វេីឡេីងបន្ទាប់ពីលោកសេនានុពន្ឋ័រង បានបញ្ចប់បេសកកម្មការងារនៅក្នុងទឹកដីខេត្តបាត់ដំបង ហេីយក្នុងនោះលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលខេត្តបាត់ដំបង ក្នុងការសហការស្រាវជ្រាវរកសាវតារបស់ជនជាតិខ្មែរ សញ្ជាតិ អាមេរិក ដែលប្រព្រឹត្តបទល្មើសកំពុងជាប់ឃុំខ្លួននៅសហរដ្ឋអាមេរិក និងមានទីលំនៅក្នុងខេត្តបាត់ដំបង៕





