ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ផ្សព្វផ្សាយសេចក្ដីសម្រេច ក្នុងការបែងចែកតួនាទីភារកិច្ច របស់គណៈកម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវ ក្នុងការរៀបចំពិធីសង្ក្រាន្តស្វាយរៀង

ផ្សព្វផ្សាយសេចក្ដីសម្រេច ក្នុងការបែងចែកតួនាទីភារកិច្ច របស់គណៈកម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវ ក្នុងការរៀបចំពិធីសង្ក្រាន្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីសម្រេច ក្នុងការបែងចែកតួនាទី ភារកិច្ចរបស់ គណៈ កម្មការ អនុគណៈកម្មការ និងការទទួលខុសត្រូវ ក្នុងការរៀបចំ ពិធីសង្ក្រាន្តស្វាយ រៀង ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ជាអភិបាលរងខេត្ត លោកនាយករង រដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង លោកអនុប្រធាន សសយក.ខេត្តស្វាយរៀង លោក លោកស្រីប្រធាន អនុប្រធាន មន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង-ស្រុក លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងសមាជិក សមាជិកាគណៈ កម្មការ អនុគណៈកម្មការ និងក្រុមការងារ សង្ក្រានត្តស្វាយរៀងមួយចំនួនទៀត។

មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អនុគណៈ កម្មការ និងក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចដូច មានកំណត់ ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើផែនការ លម្អិត និងលើកគម្រោងចំណាយ នៅក្នុងអនុគណៈកម្មការ និងក្រុមការងារនីមួយៗ ឲ្យបានច្បាស់លាស់ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តិទៅ ដោយរលូនតាមការគ្រោងទុក ដែលនឹងប្រារព្ធធ្វើ នៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ ឲ្យទទួល បានលទ្ធផលជោគជ័យ និងបង្កភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ បានទស្សនា និងលេងកម្សាន្តប្រកបដោយសន្តិសុខ សុវត្ថិភាពល្អប្រសើរ៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.