ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយអតីតបុគ្គលិកស្ថាប័នសារព័ត៌មាន VOD ដែលចូលបម្រើការងារនៅក្រសួងកសិកម្ម

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយអតីតបុគ្គលិកស្ថាប័នសារព័ត៌មាន VOD ដែលចូលបម្រើការងារនៅក្រសួងកសិកម្ម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយអតីតបុគ្គលិកស្ថាប័នសារព័ត៌មាន VOD ដែលចូលបម្រើការងារនៅក្រសួងកសិកម្ម

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំស្តីពីការណែនាំអំពីការអនុវត្តភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីរាជការស៊ីវិល (អតីតបុគ្គលិក VOD) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍អតីតបុគ្គលិកសារព័ត៌មាន VOD ចំនួន ១១រូប ដែលនឹងចូលមកបម្រើការងារនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។

ឯកឧត្តម បានសាកសួរអំពីប្រវត្តិការងារ ចំណាប់អារម្មណ៍ និងបំណងប្រាថ្នា នៅពេលត្រូវចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។ ឯកឧត្តមបានលើកទឹកចិត្តដល់មន្ត្រីថ្មីត្រូវបន្តជំនាញដែលមានស្រាប់ និងពង្រឹងបន្ថែម ដោយត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មានប្រភពច្បាស់លាស់ វិភាគ ដើម្បីផ្សព្វផ្សាយប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ជឿជាក់ដោយមិនមានការក្លែងបន្លំ។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី ភាពស្មោះត្រង់ ឧត្តមគតិ និងឆន្ទះរួម គឺជាកត្តាចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ តាមរយៈវត្តមាននៃអតីតអ្នកសារព័ត៌មានមកពី VOD នេះ ឯកឧត្តមរដ្ឋមន្ដ្រីនឹងរៀបចំឱ្យមាន Newsroom មួយ ប្រកបដោយគុណភាព ក្រោមការតម្រែតម្រង់ផ្លូវដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.