ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បបញ្ជូនក្មេងក្មេកទំនើង ០៤នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បបញ្ជូនក្មេងក្មេកទំនើង ០៤នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បបញ្ជូនក្មេងក្មេកទំនើង ០៤នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

ខេត្ដបន្ទាយមានជ័យ​៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ​ឃាត់ក្មេងទំនេីងចំនួន០៤នាក់ ករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣​ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

យោងតាមពាក្យបណ្តឹងជនរងគ្រោះ​ឈ្មោះ​ ថា សុធា (ពៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានឱ្យដឹងថា​ ជនសង្ស័យទាំង០៤នាក់​ ៖​ ១.ឈ្មោះ​ ឡាត់ ប៊ុនថង ភេទប្រុស អាយុ១៧ឆ្នាំ,​ ២.ឈ្មោះ រុន ចាន់រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ, ៣.​ឈ្មោះ​ វុន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ,​ ៤.ឈ្មោះ​ វ៉ាន់ វីន ភេទប្រុស អាយុ១៤ឆ្នាំ។ ក្មេងទំនេីងទាំង០៤នាក់ មានទីលំនៅបច្ចុប្បន្នភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ វត្ថុតាង​ រួមមាន​ ១.កាំបិតខ្វែវដងឈើប្រវែង១០៦សង់ទីម៉ែត្រ ចំនួន០១ដើម,​ ២.កាំបិតខ្វែវដងដែកប្រវែង៧២សង់ទីម៉ែត្រ ចំនួន០១ដើម,​ ៣ដុំថ្ម ចំនួន០១ដុំ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​ បានបន្តថា​ នៅវេលាម៉ោង១៣និង៤៩នាទី ជនរងគ្រោះបាន​ជិះម៉ូតូជាមួយបងប្អូនជីដូនមួយ​ទៅលេងផ្ទះបងប្រុសនៅម្តុំភូមិខ្លាកូនចាស់ ដើម្បីទៅចូលរួមកម្មវិធីខួបកំណើត ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល០៥នាក់ ពុំស្គាល់អត្តសញ្ញាណ បានស្រែកជេរនិងបក់ដៃហៅរូបខ្លួន ពេលនោះរូបខ្លួនបានបត់ម៉ូតូមកវិញដើម្បីសួរនាំ តែពុំទាន់បានសួរផង ស្រាប់តែបក្សពួកមួយក្រុមដែលបានហៅខ្លួន​ បានយកដុំថ្មវ៉ៃមកលើក្បាលរូបខ្លួន និងបានវ៉ៃគ្នាទៅវិញទៅមក ធ្វើឱ្យរូបខ្លួនមានរបួសត្រង់កញ្ចឹងក ចំនួន០១កន្លែង និងឃើញក្រុមរបស់វាទាញកាំបិតខ្វែវ ចំនួន០២ដើម មកដេញកាប់រូបខ្លួន តែកាប់មិនត្រូវហើយរូបខ្លួន និងប្អូនបានរត់ចោលម៉ូតូ ពេលនោះពួកវា បានគប់និងកាប់បំផ្លាញម៉ូតូរបស់ខ្លួនបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ។

ក្រោយពីទទួលបានពាក្យបណ្តឹង ខាងលើរួច នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមក​សួនាំតាមនីតិវិធីនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសេរីសោភ័ណ្ឌតែម្ដង។

ក្រោយឃាត់ខ្លួន​ និងសួនាំរួចក្រុមក្មេងទំនេីងទាំង០៤នាក់បានឆ្លេីយសារភាពថា​ ពួកខ្លួនពិតជាបានធ្វេីកសកម្មភាព​ប្រេីហិង្សាទៅលេីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ្ឌ បានកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ក្មេងទំនេីងទាំង៤នាក់​រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអង្គារ​ ទី២៨​ ខែមីនា​ ឆ្នាំ​២០២៣​នេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.