ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ខេត្ត​បាត់ដំបង ត្រៀម​រៀបចំ «​សង្ក្រាន​បាត់ដំបង​២០២៣» នៅក្រោយ​រូប​លោក​តា​ដំបង​គ្រញូង រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២-១៦ ខែ​មេសា

ខេត្ត​បាត់ដំបង ត្រៀម​រៀបចំ «​សង្ក្រាន​បាត់ដំបង​២០២៣» នៅក្រោយ​រូប​លោក​តា​ដំបង​គ្រញូង រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២-១៦ ខែ​មេសា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ រដ្ឋបាល​ខេត្ត​បាត់ដំបង និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង (​ស​.​ស​.​យ​.​ក​) បាន​រៀបចំ​បើក​កិច្ចប្រជុំ​ស្តីពី ការរៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន​បាត់ដំបង​» ២០២៣ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​។​

​ពិធី​បើក​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក សុខ លូ អភិបាលខេត្ត និង​លោក ស រដ្ឋា ប្រធាន ស​.​ស​.​យ​.​ក កម្ពុជា​ខេត្ត​បាត់ដំបង និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង មន្ត្រីរាជការ កងកម្លាំង​សមត្ថកិច្ច ប្រធាន និង​សមាជិក ស​.​ស​.​យ​.​ក ក្រុង ស្រុក​ក្នុង​ខេត្ត​ផងដែរ​។​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​បាត់ដំបង នឹងធ្វើ​ការរៀបចំ «​សង្ក្រាន្ដ​បាត់ដំបង​២០២៣» ដែល​នឹង​ធ្វើ​ការបើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ឯ​ក្រោយ​រូបសំណាក​លោកតា​ដំបង​គ្រញូង​។​

​សូម​ជម្រាប​ជូន​ថា ក្រុមការងារ​កំពុង​បន្តសកម្មភាព​ការងារ​យ៉ាង​សកម្ម រៀបចំ​សាងសង់ ការតុបតែង​លម្អ តាម​តំបន់​នី​មួយៗ ឲ្យបាន​ល្អ​ដើម្បី​បង្កលក្ខណ​:​សប្បាយ រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​ចូលរួម ព្រឹត្តិការណ៍​សង្ក្រាន្ត​បាត់ដំបង​២០២៣ នាពេល​ខាងមុខ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.