ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ចាត់​តំណាង​ចុះសួរសុខទុក្ខ​នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី ដល់​គេហដ្ឋាន​នៅ​រាជធានី​ភ្នំពេញ

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ចាត់​តំណាង​ចុះសួរសុខទុក្ខ​នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី ដល់​គេហដ្ឋាន​នៅ​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​ឱកាស​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីយ៍​ជាតិ​ខ្មែរ​យើង​នា​ពេលខាងមុខ​នេះ ប្រតិភូ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ដឹកនាំ​ដោយ លោក ចាយ បូរិន ប្រធាន​ផ្នែក​ឃោសនា​អប់រំ នៃ​យុវជន​គណបក្ស​ថ្នាក់កណ្តាល តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី រួម​ដំណើរ​ដោយ​លោក កែវ ពិសិដ្ឋ និង​លោក ទួន យ៉ា​ត អនុប្រធាន​ផ្នែក​ឃោសនា​អប់រំ ព្រមទាំង​សមាជិក សមាជិកា នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ បាន​អញ្ជើញ​សួរសុខទុក្ខ នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

លោក ចាយ បូរិន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ប្រធាន​គណបក្ស សម្តេច​ចក្រី ប្រធានកិត្តិយស​គណបក្ស សម្តេច លោកស្រី អនុប្រធាន​គណបក្ស លោក លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ចំពោះ​នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី និង​ក្រុមគ្រួសារ​។​

នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី មាន​ក្តីរំភើប​សប្បាយរីករាយ​យ៉ាងខ្លាំង​ឥតឧបមា និង​អរគុណ​ជា​អនេក​ព្រមទាំង​បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សម្តេច​ចក្រី ហេង សំរិន សម្តេច​ធម្ម​វិសុទ្ធ​វ​ង្សា សៅ ទី ហេង​សំរិន សម្តេច លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចាត់​លោក ចាយ បូរិន ជា​តំណាង​ដឹកនាំ​ប្រតិភូ​មក​សួរសុខទុក្ខ​ឯកឧត្តម​ដល់​លំនៅដ្ឋាន​។​

នាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ចំពោះ​បេក្ខភាព​សម្តេច​តេជោ ជា​នាយក​រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​និង​អាណត្តិ​បន្តបន្ទាប់​ទៀត និង​គាំទ្រ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​វេន នាពេល​អនាគត​។​

នាយ​ឧត្តមសេនីយ៍ បាន​សម្តែង​នូវ​មនោសញ្ចេតនា​សប្បាយរីករាយ​ទីបំផុត និង​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​យុវជន​គណបក្ស​ថ្នាក់កណ្តាល​ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​បម្រើ​ប្រជាពលរដ្ឋ ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ ភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេស​លោក​មាន​ការ​ពេញចិត្ត​គាំទ្រ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​យុវជន​ដែល​យកចិត្តទុកដាក់​ដល់​រាមច្បង​របស់​គណបក្សជំនាន់​មុន​។​

នាយ​ឧត្តមសេនីយ៍ ក៏បាន​លើកឡើង​ផងដែរ​ថា «​យុវជន​គណបក្ស​ត្រូវ​រួបរួម​សាមគ្គី​គ្នា ត្រូវ​ស្មោះត្រង់​នឹង​គ្នា​ទៅវិញទៅមក ត្រូវ​តាំងចិត្ត​បំពេញការងារ​តាម​ការ​តាំង​របស់​បក្ស​ឱ្យបាន​ល្អ ត្រូវ​មាន​ឆន្ទៈ​មោះមុត​ក្នុង​ការចូលរួម ក្នុង​បេសកកម្ម​កសាង​ជាតិ​មាតុភូមិ ដើម្បី​ចូលរួម​ចំណែក​បន្ត​ថែរក្សា​សមិទ្ធផល​វិជ្ជមាន​ដែល​យុវជន​ជំនាន់​មុន​បាន​បន្សល់​ទុក​ឱ្យ ព្រមទាំង​ខិតខំ​បង្កើត​សមិទ្ធផល​វិជ្ជមាន​ថ្មីៗ​បន្ថែមទៀត ដើម្បី​សុខសន្តិភាព ភាព​សម្បូរ​សប្បាយ​និង​សុភមង្គល​របស់​ប្រទេសជាតិ​»​។​

លោក​ប្រធាន​ប្រតិភូ បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី ដែល​បាន​ចូលរួម​បម្រើកងទ័ព​ដើម្បី​បុព្វហេតុ​រំដោះប្រជាជន​ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ព្រមទាំង​ការពារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ជោគជ័យ​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ ដោយ​បាន​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៧៨ ហើយ​បាន​ចូល​បម្រើ​កងទ័ព​នៅ​កងវរសេនាតូច​លេខ​១៨ ជា​ប្រធាន​
​វរ​សេនា​តូច​លេខ​១៨ ប្រចាំ​ព្រំដែន​កម្ពុជា​-​ថៃ ប្រធាន​សេនាធិការ បញ្ជាការ​យោធា​ខេត្ត​បាត់ដំបង លេខា​គណៈកម្មាធិកា​របក្ស និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​បាត់ដំបង ប្រធាន​យោធា​ភូមិភាគ​ទី​៥ អភិបាលខេត្ត​ពោធិ៍សាត់ ១​អាណត្តិ អភិបាលខេត្ត​ព្រៃវែង ១​អាណត្តិ ទីប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន ជា​នាយ​ឧត្តមសេនីយ៍ អនុរដ្ឋលេខាធិការ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រហូត​មក​បច្ចុប្បន្ន​នេះ​។​

ក្នុង​ឱកាស​ដ៏​មាន​អត្ថន័យ​នេះ លោក ចាយ បូរិន និង​លោក កែវ ពិសិដ្ឋ​, លោក ទួន យ៉ា​ត ព្រមទាំង​សមាជិក សមាជិកា ប្រតិភូ​បាន​ប្រគល់​ជូន​វត្ថុ​អនុ​ស្សា​រីយ៍ និង​ថវិកា ជា​អំណោយ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​នាយ​ឧត្តមសេនីយ៍ អ៊ុង សាមី និង​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ទេវតា​ឆ្នាំ​ថ្មី សូម​តាម​ជួយ​បីបាច់រក្សា​នាយ​ឧត្តមសេនីយ៍​បាន​ចាក​ផុត​ពី​ជំងឺ​ដង្កាត់​នានា មាន​សុខភាព​ល្អ កម្លាំង​មាំមួន និង​មាន​ជន្មាយុ​យឺនយូរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.