ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ស្រុក​ព្រៃឈរ ជា​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

​អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ស្រុក​ព្រៃឈរ ជា​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ចាម​)៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល មន្ទីរ​អង្គភាព​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ព្រមទាំង​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ជា​ចំណង់ដៃ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ មុន្នី​រង្សី ស្ថិតក្នុង​ភូមិ​ត្រ​មុខ​ទី​២ ឃុំ​តុង​រុង ស្រុក​ព្រៃឈរ​។​

សមិទ្ធផល​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់ជូន​រួមមាន​៖ អគារសិក្សា ១​ខ្នង មាន​៣០​បន្ទប់ ទីចាត់ការ ២​ខ្នង ក្លោងទ្វារ និង​របង​សាលា ផ្លូវ​បេតុង​ក្នុង​សលា និង​សួនច្បារ​ភ្លោះ និង​តារាង​បាល់ទាត់ បាលទះ និង​បាល់បោះ​ផងដែរ​។​

បន្ទប់​មក លោក​អភិបាលខេត្ត បាន​បន្ត​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​អគារសិក្សា ១​ខ្នង ២​ជាន់ មាន​១០​បន្ទប់ និង​គម្រោង​ផ្លូវ​បេតុង ១​ខ្សែ ដែល​ចំណងដៃ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ស្ថិតក្នុង​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.