ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយ​អនុក្រឹត្យ លុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ ក្នុង​ខេត្ត​ពោធិ៍សាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ពោធិ៍សាត់​)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់ ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​។​

​ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ស្នងការ ស្នងការរង​គ​របាល​ខេត្ត មេបញ្ជាការ បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង ស្រុក អធិការ អធិការរង​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំង​តំណាង​សមាគម​ជនជាតិ​វៀតណាម ក្នុង​ខេត្ត​បាត់ដំបង​ផងដែរ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយក​p​រង បាន​មានប្រសាសន៍ថា ការលុបចោល និង​ដកហូត រាល់​ឯកសារ​រដ្ឋបាល​កម្ពុជា មិន​ប្រក្រតី ដែល​ជនបរទេស កំពុង​កាន់កាប់ ប្រើប្រាស់ គឺជា​គោលនយោបាយ ថ្មី​របស់​រាជរដ្ឋាភិបាល កម្ពុជា ក្នុង​ការគ្រប់គ្រង និង​លុបបំបាត់ ពាក្យ​ចចាមអារ៉ាម ដែល​និយាយថា ប្រទេស​កម្ពុជា​មាន​ជនអន្តោប្រវេសន៍ រស់នៅ​ដោយ​ខុសច្បាប់​។ ឯកឧត្តម​បន្តថា ដើម្បី​ឱ្យ​ការអនុវត្ត​ការងារ​មាន​ភាពរលូន និង​ទទួលបាន​ភាពជោគជ័យ រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ក្រុមការងារ អន្តរក្រសួង ដែល​មាន​ការចូលរួម ចំនួន​៤​ក្រសួង​គឺ ១-​ក្រសួងការបរទេស​។ ២-​ក្រសួង​យុត្តិធម៌​។ ៣-​ក្រុមប្រឹក្សា​អ្នកច្បាប់ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​៤-​ក្រសួងមហាផ្ទៃ គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយមាន​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​អ្នកដឹកនាំ មាន​ភារកិច្ច អនុវត្តន៍​ចំនួន ៤​ករណី​គឺ ១-​ការ​បញ្ជូ​ល និង​អនុវត្តន៍ លើ​ចំណុច​ខ្វះខាត ដែល​មាន​ចាប់​តាំង ពី​ឆ្នាំ​២០០២ នៃ​រយៈពេល​ដ៏​យូរ​នេះ​។ ២-​ជា​អ្នក​កាន់​ឯកសារ​មិន​ប្រក្រតី មានន័យ​ថា​ការ​ធ្វើ​ឯកសារ ដែល​មិនទាន់​សមស្រប​ទៅតាម ច្បាប់​។ ៣-​អ្នក​កាន់​ឯកសារ​អត្តសញ្ញាណ​កម្ម ។ ៤-​អ្នក​ស្នាក់ នៅ​យូរ ដែល​អ្នក​ទាំង​បួន​ជំពូក​នេះ ត្រូវ​មក​អនុវត្តន៍​តាម​អនុក្រឹត្យ​លេខ ១២៩​អនក្រ​.​បក ស្តី​ពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់ នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បន្ថែមទៀតថា ការអនុវត្ត​ការងារ​ទាំងអស់​នេះ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពួក​ជនអន្តោប្រវេសន៍ ដែល​ចង់​រស់ នៅលើ​ទឹកដី​កម្ពុជា ក្នុង​ការផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់ ដែល​មាន​ការទទួលស្គាល់​ដោយ​នីតិរដ្ឋ ដែល​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍ ដល់​ជនអន្តោប្រវេសន៍ នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ​ទៅវិញទៅមក​។ ឯកឧត្តម​បាន​បញ្ជាក់ថា​នៅក្នុង​ប័ណ្ណ​មាន​ឈីប ដែល​បាន​បញ្ចូល​នូវ​សមាជិក​គ្រួសារ របស់​ពួកគាត់ កូនៗ​របស់​គាត់​មាន​សិទ្ធិ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់ អាច​ទៅ​លេង​ប្រទេស​ខ្លួន​ដោយ​ធ្វើ​ការប្តូរ​នូវ​ប័ណ្ណ​អន្តោប្រវេសន៍​ជូន​ដល់​ពួកគាត់ ជាពិសេស​នោះ ក្រោយ​ពី​ការចុះ​សញ្ជាតិ​រួចហើយ ពួកគាត់​អាច​រៀន​អក្សរ​ខ្មែរ និង​ឈ្វេងយល់ ពី​វប្បធម៌​ប្រពៃណី​ខ្មែរ​បាន​។​

​ឯកឧត្តម​ក៏បាន​សំណូមពរ​ដល់​មន្ត្រីនគរបាល និង​អាជ្ញា​មូលដ្ឋាន ឲ្យជួយ​សហការគ្នា​ក្នុង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​ផ្សេងៗ ទាក់ទង​នឹង​ជនបរទេស ដែល​រស់នៅ​ខុសច្បាប់ ឬ​កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​ដោយ​ខុស​នីតិវិធី ឬ​ផ្ទុយ​ពី​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​ផ្សេងៗ​។​

​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មានប្រសាសន៍ និង​កោតសរសើរ​ដល់​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ដែល​បាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ ស្តី​ពី​ការលុបចោល និង​ការដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី ដែល​ជនបរទេស​កំពុងកាន់​កាប់ និង​ប្រើប្រាស់ និង​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន និង​សុំ​ឲ្យ​ជំរុញ​បន្ថែម​ក្នុង​ការអនុវត្ត​នូវ​ចំណាត់ការ​នេះ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការសហការ​ឲ្យបាន​ទូ​លំ​ទូលាយ ជា​ពិសេស​មន្ត្រី​នគរបាល​ជំនាញ​៕

 

r180105a1 r180105a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.